×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Wijnaldum របស់​ក្រុមហុល្លង់ អាចគ្មាន​ឈ្មោះ​លេងនៅ FIFA World Cup 2022

ក្លិប AS Roma បានប្រកាសថា ខ្សែបម្រើ Georginio Wijnaldum មានរបួសបាក់ឆ្អឹងស្មងជើង ហើយគេទំនងជាខកខានការប្រកួត World Cup ឆ្នាំ 2022 ជាមួយក្រុមជម្រើសជាតិហុល្លង់ ដែលរៀបចំដោយប្រទេសកាតា។

របួសរបស់ Wijnaldum នេះ ត្រូវបានរំពឹងថា នឹងជាសះស្បើយនិងអាចត្រឡប់មកកាន់ទីលានប្រកួតវិញនៅឆ្នាំ 2023 ។ ខ្សែបម្រើដែលបច្ចុប្បន្នកំពុងខ្ចីជើងពី Paris Saint Germain រហូតដល់ចប់រដូវកាលនេះ បានរងរបួសក្នុងពេលហ្វឹកហាត់។

ក្លិបបានប្រកាសថា៖ “បន្ទាប់ពីមានរបួសអំឡុងពេលហ្វឹកហាត់នៅរសៀលថ្ងៃអាទិត្យ Georginio Wijnaldum បានទទួលការធ្វើពិនិត្យជាបន្តបន្ទាប់ដែលបានរកឃើញការបាក់ឆ្អឹងស្មងជើងខាងស្តាំរបស់គាត់។ គេនឹងឆ្លងកាត់ការវាយតម្លៃបន្ថែមទៀតនៅថ្ងៃខាងមុខនេះ”។

Wijnaldum បានបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួតបើកឆាក Serie A ចុងសប្តាហ៍ទល់នឹង Salernitana នៅពេលដែលគេបានបង្ហាញខ្លួននៅក្នុង 12 នាទីចុងក្រោយ ហើយត្រូវបានគេរំពឹងថានឹងចាប់ផ្តើមក្នុងការប្រកួតជាមួយនឹងក្រុម Cremonese ក្នុងដីរបស់ Roma ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង