×

Will Smith ចាប់ផ្តើម​ផុសវីដេអូ​ដំបូង បន្ទាប់ពី​ចេញ​វីដេអូ​សូមទោស Chris កាលពីខែមុន

កម្សាន្ត៖ រយៈពេល ៤ខែមុន Will Smith បានធ្វើឱ្យកម្មវិធីប្រគល់ពានរង្វាន់អូស្កាកក្រើកឡើងមិនធម្មតាបន្ទាប់ពីតារាកំប្លែង Chris យកភរិយារបស់លោកដែលគ្មានសក់មកនិយាយកំប្លែងលេង ធ្វើឱ្យ Smith ទប់អារម្មណ៍មិនជាប់ក៏ឡើងទៅទះ Chris មួយកំផ្លៀងដល់លើឆាកតែម្តង។

រឿងហេតុមួយនេះបានធ្វើឱ្យមនុស្សមួយចំនួនដាក់កំហុសលើ Chris ថាមិនគួរណាយកចំនុចខ្សោយរបស់អ្នកដទៃមកនិយាយលេងបែបនេះឡើយ រីឯមតិមួយចំនួនបានដាក់កំហុសលើ Smith ថាក្នុងនាមជាម្ចាស់ពានរង្វាន់អូស្កាមួយរូបមិនគួរបញ្ចេញអាកប្បកិរិយាគ្រប់គ្រងខ្លួនឯងមិនបានបែបនេះឡើយ។

ទោះជាយ៉ាងណា Smith បានចេញមុខសូមទោសតារាកំប្លែង Chris ជាផ្លូវការនៅលើ Youtube កាលពីថ្ងៃទី២៩ ខែកក្កដា ខែមុនថា “ខ្ញុំមានពាក្យចង់ប្រាប់អ្នក Chris! ឱ្យខ្ញុំសូមទោស! សូមទោស ចំពោះទង្វើដែលមិនអាចទទួលយកបានរបស់ខ្ញុំ ហើយខ្ញុំនឹងនៅទីនេះនៅពេលណាដែលអ្នកត្រៀមខ្លួនរួចរាល់នឹងជជែកគ្នា”។

គួរបញ្ជាក់ដែរថា បន្ទាប់ពីចេញមុខសូមទោស Chris រួចមក កាលពីពេលថ្មីៗនេះ Smith បានផុសវីដេអូកូនសត្វហ្គោរីឡាយកដៃចាក់ប្រលែងលេងជាមួយមេហ្គោរីឡាពីក្រោយ និងបានសរសេរឃ្លាបែបនេះថា “ខ្ញុំព្យាយាមត្រលប់មកលេងបណ្តាញសង្គមវិញ”។

គួរបញ្ជាក់ដែរថា បាត់សកម្មភាពយូរ រូបមួយសន្លឹកដែលលោកបានចែករំលែកនោះទទួលបានការចូលចិត្តជាង ១លាននាក់ ហើយសូម្បីតែអតីតភរិយារបស់លោកក៏បានចូល comment ឱ្យរូបបេះដូងជាការលើកទឹកចិត្តផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង