កូរ៉េខាងត្បូង៖ បន្ទាប់ពីខានចេញបទចម្រៀងថ្មីអស់រយៈពេល ២ឆ្នាំ ពេលនេះបទ ”Pink Venom” បានវាយលុកខ្លាំងរហូតជាប់ចំណាត់ថ្នាក់លេខ១ ដែលមានអ្នកចុចចូលទស្សនាច្រើនបំផុតត្រឹមរយៈពេលដ៏ខ្លីជាប្រវត្តិសាស្ត្រ។
ក្រុមតារាស្រីទាំង៤ បានក្លាយជាក្រុមតារាចម្រៀងដែលមានប្រជាប្រិយភាពខ្លាំងលំដាប់ពិភពលោក ដែលឥទ្ធិពលរបស់ពួកគេបានធ្វើឱ្យអ្នកគាំទ្រជាច្រើនចង់ដឹងប្រវត្តិរបស់ពួកគេ ក៏ដូចជាសមាជិកក្នុងគ្រួសារផងដែរ។
ជាក់ស្តែង បើក្រលេកមើលជីវិតរបស់ពួកគេម្នាក់ៗសុទ្ធសឹងតែកើតក្នុងគ្រួសារដែលមានជីវភាពប្រសើរ និងខ្លះមានបងប្អូនជាគ្នា ខ្លះទៀតក៏ជាកូនទោលក្នុងគ្រួសារដែលក្នុងនោះ Jisoo មានបងប្រុសម្នាក់ និងបងស្រីម្នាក់ដែលពួកគេមានគ្រួសារ និងមានកូនរួចហើយ នៅឡើយតែ Jisoo ដែលជាកូនស្រីពៅកំពុងមមាញឹកជាមួយការងារសិល្បៈ។
Rose មានបងស្រីម្នាក់ដែលបានចាប់អាជីពជាមេធាវីដូចឪពុកម្តាយអ៊ីចឹង ដែលនាងបានបញ្ចប់ការសិក្សានៅប្រទេសអូស្ត្រាលីកាលពីឆ្នាំ ២០១៧កន្លងទៅ។ ចំណែក Rose វិញដោយសារមានចំណូលចិត្តលើតន្ត្រី ដូចនេះនាងក៏ចូលសិល្បៈតាមបេះដូងរបស់ខ្លួន។
ងាកទៅមើលសមាជិកក្រុម ២រូបទៀតគឺ Jennie និង Lisa អ្នកទាំង២គឺជាកូនស្រីទោលក្នុងគ្រួសារ។ ដោយសារមិនមានបងប្អូនដូចអ្នកឯទៀត ដូចនេះហើយទើបស្រីស្អាតទាំង២នេះតែងចាត់ទុកសមាជិកក្រុម ក៏ដូចជាមិត្តភក្តិឯទៀតជាមិត្តល្អ និងរាប់អានទុកដូចជាបងប្អូន បង្កើតជាទំនាក់ទំនងយ៉ាងស្អិតល្មួត៕
បងប្រុស និងបងស្រីរបស់ Jisoo