
ថៃ៖ បញ្ហាតារាស្រីល្បីឈ្មោះ Pinky Savika Chaiyadej និងម្តាយក្លាយជាជនឆបោកប្រាក់មនុស្សអស់ជាច្រើននាក់ បានក្លាយជាប្រធានបទដ៏ក្តៅគគុកនៅក្នុងប្រទេសថៃដែលធ្វើឱ្យគ្រប់គ្នានឹកស្មានមិនដល់។

យ៉ាងណាមិញ ប៉ូលិសបានចេញធ្វើអន្តរាគមន៍ភ្លាមៗដោយចុះឃាត់ខ្លួនគ្រួសារតារាស្រីរូបនេះ ៣នាក់ រួមទាំងបក្សពួកចំនួន ១៦នាក់ទៀត។ ជីវិតដែលធ្លាប់ជាតារារះត្រចះត្រចង់ ពេលនេះបានត្រឹមសំកុកក្នុងបន្ទប់ឃុំឃាំង ដោយសកម្មភាពដែលពួកគេត្រូវធ្វើប្រចាំថ្ងៃគឺត្រូវក្រោកពីព្រលឹមម៉ោង ៥:៣០នាទី បន្ទាប់មកនាំគ្នាញ៉ាំអាហារពេលព្រឹក។
ការងារបន្ទាប់ដែលពួកគេត្រូវធ្វើបន្តនោះគឺធ្វើលំហាត់ប្រាណ មើលកម្មវិធីនៃច្បាប់ដែលត្រូវកែប្រែកំហុស និងស្តាប់ព្រះធម៌ជាដើម។ នេះហើយជាជីវិតរបស់តារាស្រី Pinky រួមទាំងបក្សពួកដែលត្រូវធ្វើជាប្រចាំបន្ទាប់ពីត្រូវបានបញ្ជូនខ្លួនទៅមន្ទីរឃុំឃាំង៕

