×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ក្រុមការពារ​តំណែង​ជើងឯក បន្តឡើង​ទៅ​វគ្គពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ FIFA U20 Women’s World Cup 2022

ក្រុមជម្រើសជាតិនារីអាយុក្រោម 20 ឆ្នាំជប៉ុន បានវាយបកតាមស្មើ និងបានយកឈ្នះលើក្រុមជម្រើសជាតិនារីអាយុក្រោម 20 ឆ្នាំបារាំង នៅក្នុងការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី 11 ម៉ែត្រ បន្ទាប់ពីស្មើគ្នា 3-3 នៅម៉ោងធម្មតា ក្នុងវគ្គ ៨ក្រុមចុងក្រោយ ពានរង្វាន់ FIFA U20 Women’s World Cup 2022 នៅប្រទេសកូស្តារីកា។

ជប៉ុន គឺជាក្រុមការពារតំណែងជើងឯក កាលពី 4 ឆ្នាំមុន បន្ទាប់ពី FIFA បានសម្រេចលុបចោលព្រឹត្តិការណ៍ដែលកើតមាន 2 ឆ្នាំម្ដងនេះ កាលពីឆ្នាំ 2020 ដោយសារតែវិបត្តិកូវីដ១៩ជាសាកល។

សូមជម្រាបថា ក្រុម 3 ទៀតដែលបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ រួមមាន ក្រុមហុល្លង់ ដែលបានយកឈ្នះក្រុមនីហ្សេរីយ៉ា 2-0, ក្រុមប្រេស៊ីល យកឈ្នះលើកូឡុំប៊ី 1-0 និង ក្រុមអេស្ប៉ាញ ឈ្នះលើម៉ិកស៊ិក 1-0 ។

វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនាថ្ងៃទី 26 ខែសីហា ឆ្នាំ 2022 រវាង អេស្ប៉ាញជាមួយហុល្លង់ និងរវាង ប្រេស៊ីលជាមួយជប៉ុន។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ឆាប់ៗខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង