×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ទីក្រុងឌូបៃ កំណត់​តំបន់​ដែល​មាន​អេក្រង់យក្ស ភោជនីយដ្ឋាន និង​ការកម្សាន្ត​សម្រាប់​អ្នកគាំទ្រ

ទីក្រុងឌូបៃ កំពុងរៀបចំទទួលអ្នកគាំទ្របាល់ទាត់មកពីជុំវិញពិភពលោក ក្នុងអំឡុងពេលការប្រកួតព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ដោយរៀបចំឱ្យមានជាតំបន់ៗ សម្រាប់អ្នកគាំទ្រ ដែលធ្វើដំណើរទៅទស្សនាប្រទេសអារ៉ាប់រួម។

ទីក្រុងឌូបៃ មានទីតាំងនៅជិតប្រទេសកាតា ដែលជាទីកន្លែងរៀបចំការប្រកួត FIFA World Cup 2022 នាខែវិច្ឆិកាខាងមុខ។

នៅសល់ពេលតិចជាង 3 ខែទៀត មុនពេលអ្នកគាំទ្រសម្រុកទៅកាន់តំបន់អារ៉ាប់ ដោយប្រទេសជិតខាងប្រទេសកាតា កំពុងត្រៀមខ្លួនដើម្បីស្វាគមន៍អ្នកទេសចរ រួមទាំងប្រទេសអារ៉ាប់រួមផងដែរ ដែលជាគោលដៅសម្រាប់ការធ្វើដំណើរទៅមករបស់អ្នកគាំទ្រ។ Fanzone នឹងមានបំពាក់អេក្រង់ខ្នាតធំ ភោជនីយដ្ឋាន និងការកម្សាន្តជាច្រើន ជូនដល់អ្នកគាំទ្រដែលគ្មានសំបុត្រទៅទស្សនាផ្ទាល់នៅប្រទេសកាតា ក៏មានឱកាសមើលសកម្មភាពប្រកួតនៃក្រុមរបស់ពួកគេនៅប្រទេសអារ៉ាប់រួមផងដែរ។

FIFA បានរាយការណ៍ថា អ្នកគាំទ្របាល់ទាត់ដែលបានកក់សំបុត្ររាប់លាននាក់ គ្រោងនឹងធ្វើដំណើរទៅទស្សនា World Cup នៅខែវិច្ឆិកា នៅទីក្រុងដូហា ប្រទេសកាតា។

បញ្ហាប្រឈមដ៏សំខាន់សម្រាប់កាតា គឺការផ្តល់កន្លែងស្នាក់នៅគ្រប់គ្រាន់សម្រាប់អ្នកគាំទ្រ ហើយអ្នករៀបចំបានព្យាយាមបំប្លែងនាវាទេសចរណ៍ និងកន្លែងបោះជំរុំលើវាលខ្សាច់ ដើម្បីជួយសម្រួលដល់ការស្នាក់នៅ។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ឆាប់ៗខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង