×

ចេះលាក់​ឈ្មោះ​ពិត​ទៀត! លើកទី១ ដួង ម៉ានិច្ច ប្រាប់​ឈ្មោះពិត​របស់ខ្លួន​ឱ្យ​គ្រប់គ្នាដឹង

ភ្នំពេញ៖ បន្ទាប់ពីចូលប្រលូកក្នុងសិល្បៈជា ១០ឆ្នាំមកនេះ តារាសម្តែងលំដាប់កំពូល ដួង ម៉ានិច្ច មិនដែលប្រាប់អ្នកណាឱ្យដឹងឡើយនេះ ឈ្មោះដែលនាងប្រើប្រាស់សព្វថ្ងៃនេះមិនមែនជាឈ្មោះពិតរបស់នាងឡើយ ពោលវាគ្រាន់តែជាឈ្មោះដែលនាងបានប្តូរបន្ទាប់ពីចូលសិល្បៈប៉ុណ្ណោះ ហើយនាងក៏មិនដែលប្រាប់អ្នកណាឱ្យដឹងឡើយ ដូចនេះគ្រប់គ្នាតែងស្គាល់នាងតាមរយៈឈ្មោះដែលបានប្រើប្រាស់ក្នុងសិល្បៈដែលគ្រប់គ្នាតែងហៅនាងថា ម៉ាក់និច្ច។

យ៉ាងណាមិញ ជួបជាមួយតារាស្រីរូបនេះក្នុងកម្មវិធី “ពីនេះពីនោះជាមួយសុខគា” កញ្ញា ដួង ម៉ានិច្ច ទើបបង្ហើបឱ្យដឹងថា ការពិតនាងមានឈ្មោះពិតហៅថា ចាន់ តារា ស្រដៀងទៅនឹងឈ្មោះតារាសម្តែងជើងចាស់ ចាន់ តារាទី ដែលឈ្មោះមួយនេះតាំងពីចូលប្រលូកក្នុងសិល្បៈមកនាងមិនដែលប្រាប់អ្នកណាឱ្យដឹងឡើយ ហើយក៏ជាលើកទី១ដែលនាងបានបង្ហាញប្រាប់គ្រប់គ្នាឱ្យបានដឹងផងដែរតាមរយៈកម្មវិធី “ពីនេះពីនោះជាមួយសុខគា”។

បន្ថែមពីបានបង្ហាញឱ្យដឹងឈ្មោះពិតបែបនេះហើយ ដួង ម៉ានិច្ច ក៏បានបញ្ជាក់ឱ្យដឹងបន្ថែមទៀតថា នាងមានបងប្អូនរហូតដល់ ៨នាក់ហើយក្នុងចំណោមបងប្អូនទាំងអស់មានតែនាងម្នាក់ប៉ុណ្ណោះជាអ្នកសិល្បៈដែលខំឡើងមកភ្នំពេញដើម្បីចង់រកប្រាក់ដោយខ្លួនឯងមិនពឹងផ្អែកលើគ្រួសារ។ គួរបញ្ជាក់ដែរថា បន្ទាប់ពីជោគជ័យលើវិថីសិល្បៈហើយនោះ ពេលនេះ ដួង ម៉ានិច្ច ក៏ជាថៅកែស្រីម្នាក់សំងំកើបលុយពីមុខជំនួញយ៉ាងកាក់កបផងដែរ៕

 

(តំណភ្ជាប់វីដេអូ)

https://fb.watch/f4ijYoIMv3/

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង