×

កូនអាយុជិត ៣ឆ្នាំហើយ សិទ្ធី នីកា ផ្អែមល្ហែម​ជាមួយ​ស្វាមី​ខ្លាំងឡើង

ភ្នំពេញ៖ តារាសម្តែង និងជាអ្នកម្តាយវ័យក្មេង សិទ្ធី នីកា កាន់តែផ្អែមល្ហែមខ្លាំងឡើងជាមួយឧត្តមស្វាមីដែលជាបុត្រារបស់ព្រះមហិស្សរា នរោត្តម ច័ក្រពង្ស។ សិទ្ធី នីកា បានក្លាយជាអ្នកម្តាយវ័យក្មេងដែលទទួលបានបុត្រាមួយព្រះអង្គវ័យជិត ៣ព្រះវស្សាផងដែរ។

គ្រប់គ្នាសង្កេតឃើញថា នីកា កាន់តែមានរូបសម្រស់ស្រស់ស្អាតឡើង និងជាពិសេសនោះគឺកាន់តែមានភាពផ្អែមល្ហែមជាមួយស្វាមីដែលជារឿយៗរូបភាពជាច្រើនសន្លឹកត្រូវបានសាមីខ្លួនចែករំលែកឱ្យឃើញពីសុភមង្គលដែលនាងទទួលបានយ៉ាងពេញទំហឹងពីស្វាមីដែលស្រលាញ់ថ្នាក់ថ្នមនាងដូចព្រះនាង។

ក្រៅពីជោគជ័យក្នុងជីវិតគ្រួសារហើយ សិទ្ធី នីកា ក៏ជោគជ័យលើវិថីសិល្បៈដែលនាងអាចក្តាប់តំណែងជាតួឯកស្រីក្នុងរឿងភាគមួយចំនួនផងដែរ។ បើទោះជាមានស្វាមីក្នុងខ្សែស្រឡាយរាជវង្សយ៉ាងណាក៏ដោយ ក៏ស្រីស្អាតរូបនេះមានសេរីភាពគ្រប់គ្រាន់ក្នុងការប្រលូកក្នុងវិស័យសិល្បៈយ៉ាងពេញទំហឹងផងដែរ។ ចង់ដឹងថា ជីវិតតារាស្រីរូបនេះមានសុភមង្គលប៉ុណ្ណា តោះទៅមើលរូបភាពទាំងអស់គ្នា៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង