
ភ្នំពេញ៖ មហាជនជាច្រើនកំពុងចាប់អារម្មណ៍នឹងរូបភាពដែលគណនីហ្វេសបុកឈ្មោះ Orachie យករូបរបស់តារាបណ្តាញសង្គម ម៉ែសេះ មកដាក់ទន្ទឹមជាមួយក្រុមតារាចម្រៀងស្រី BLACKPINK ដែលម៉ែសេះបានតុបតែងខ្លួន និងស្លៀកពាក់ដូចពួកគេទាំង៤។
រូបភាពទាំងនោះទទួលបានការចាប់អារម្មណ៍រហូតសូម្បីតែសមីខ្លួនក៏ចែករំលែកតជាមួយ Caption Wow ដែលបង្ហាញឱ្យឃើញពីគណនីហ្វេសបុករូបនោះនឹកឃើញយករូបរបស់ខ្លួនដាក់ទន្ទឹមនឹងម្ចាស់ដើម។ មិនត្រឹមតែប៉ុណ្ណោះ រូបទាំងនោះត្រូវបានចែកចាយបន្តនៅលើបណ្តាញសង្គមជាច្រើនដែលភាគច្រើននាំគ្នាចម្អន់ ម៉ែសេះ លេងតាមរូបភាពនីមួយៗផងដែរ៕
