
កម្សាន្ត៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា នេះតារាប្រុស V ត្រូវបានប្រទះឃើញនៅព្រលានយន្តហោះអន្តរជាតិ Incheon ក្នុងដំណើរហោះឆ្ពោះទៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដែលធ្វើឱ្យអ្នកគាំទ្រកំពុងនាំគ្នាឆ្ងល់ថាតើ V មានការងារអ្វីដែលត្រូវហោះទៅទីក្រុងញូវយ៉កនោះ ខណៈអ្នកគាំទ្រជាច្រើនក៏បានលើកឡើងថា BLACKPINK នឹងហោះទៅទីក្រុងញូវយ៉កនៅថ្ងៃទី ២៥ ខែសីហានេះផងដែរ។

ទន្ទឹមគ្នានេះដែរ កាលពីថ្ងៃទី២៣ ខែសីហា ពាក្យចចាមអារ៉ាមបានផ្ទុះឡើងថា Jennie និង V បានណាត់ជួបគ្នាស្ងាត់ៗនៅ LA បន្ទាប់ពីរូបថតមួយសន្លឹកដែល Jennie ឈរថតមុខកញ្ចក់ ឃើញមានវត្តមានរបស់ V កំពុងអង្គុយតុបតែងខ្លួនក្បែរនោះ។ ជាក់ស្តែង កាលពីប៉ុន្មានខែមុនក៏បានធ្លាយរូបថតរបស់អ្នកទាំង២ ធ្វើដំណើរកម្សាន្តជាមួយគ្នាផងដែរ រហូតផលិតកម្ម YG និយាយតែមួយម៉ាត់យ៉ាងខ្លីថា “គ្មានយោបល់”។
សម្រាប់ការធ្លាយពាក្យចចាមអារ៉ាមលើកនេះវិញ YG បានបញ្ជាក់ឱ្យដឹងថា “កាលវិភាគរបស់BLACKPINK គឺមានភាពមមាញឹកជាខ្លាំងក្នុងដំណើរឆ្ពោះទៅសហរដ្ឋអាមេរិកលើកនេះជាមួយការត្រលប់មកវិញជាមួយអាល់ប៊ុមចម្រៀងថ្មីរបស់ពួកគេ ដោយនៅថ្ងៃទី២៨ ខែសីហា BLACKPINK នឹងមានការសម្តែង “2022 MTV VMAs” “EST នៅ Prudential Center ផងដែរ”៕


