
ភ្នំពេញ៖ ពេជ្រ ចរណៃ ដែលមហាជនភាគច្រើនបានស្គាល់ហើយថា នាងមានជំនាញខាងកុនល្បុក្កតោយ៉ាងស្ទាត់ជំនាញដែលសព្វថ្ងៃនាងក៏ជាគ្រូផ្នែកកុនល្បុក្កតោម្នាក់ផងដែរ។ ពេជ្រ ចរណៃ ក៏ជាតារាសម្តែងម្នាក់ដែលភាគច្រើនដើរតួឆ្នាសឆ្នើម ដែលទឹកមុខ និងការសម្តែងរបស់នាងពោរពេញដោយសមត្ថភាពសិល្បៈពេញខ្លួន ធ្វើឱ្យទស្សនិកជនដែលបានទស្សនាការសម្តែងរបស់ ពេជ្រ ចរណៃលាន់មាត់សរសើរគ្រប់ៗគ្នា។

ជាស្ត្រីមែនពិត ប៉ុន្តែបើក្រលេកមើលពីសមត្ថភាពរបស់តារាស្រីរូបនេះវិញពិតជាមិនធម្មតា ដែលចំណេះជំនាញជាច្រើននាងបានហ្វឹកហាត់ចេះគ្រប់សព្វមិនឱ្យទាល់ឡើយ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ ពេជ្រ ចរណៃ បានចែករំលែកវីដេអូមួយជាមួយប្រយោគបែបលេងសើចបែបនេះថា “ហាត់ចេះអស់ហើយ នៅឡើយសាវ៉ា ហាត់មិនចេះសោះ មែនអត់អ្នកស្មោះគ្នាយើង?”
គួរបញ្ជាក់ដែរថា វីដេអូរបស់តារាស្រីរូបនេះទទួលបានការគាំទ្រខ្លាំងដោយមានអ្នក Comments សរសើរជាហូរហែពីសមត្ថភាពដែលមិនងាយមានអ្នកអាចធ្វើបានបែបនេះឡើយ៕

(ទស្សនាវីដេអូ)