×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Man Utd ផ្ដល់​ខ្សែការពារ Baily ទៅ Marseille ខ្ចីជើង​ជាមួយនឹង​លក្ខខណ្ឌ​ទិញផ្ដាច់

ក្លិប Marseille របស់បារាំង បានចុះហត្ថលេខាជាមួយខ្សែការពារកណ្តាលរបស់ Manchester United កីឡាករ Eric Bailly ក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់រដូវកាលនេះ។

កិច្ចព្រមព្រៀងសម្រាប់ខ្សែការពារកូតឌីវ័រវ័យ 28 ឆ្នាំ តម្រូវឱ្យ Marseille ចំណាយទាំងស្រុងលើប្រាក់ឈ្នួលរបស់ Baily ។ មានលក្ខខណ្ឌមួយបានកំណត់ថា Marseille មានជម្រើសទិញផ្ដាច់ក្នុងតម្លៃ 6 លានអឺរ៉ូ (5.07 លានផោន) បើសិន Baily ជួយឱ្យក្លិបនៅក្របខណ្ឌ Ligue 1 បានលេងនៅ Champions League ។

Bailly បានចូលរួមជាមួយ United ក្នុងតម្លៃ 30 លានផោនពី Villarreal កាលពីឆ្នាំ 2016 ប៉ុន្តែបានញាំញី ដោយរបួសជាច្រើនដង ដោយបានបង្ហាញខ្លួនត្រឹមតែ 45 ប្រកួតនៅ Premier League ក្នុងរយៈពេល 5 រដូវកាលកន្លងមក។

ការមកដល់របស់ Raphael Varane កាលពីរដូវកាលមុន និង Lisandro Martinez នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ បានធ្វើឱ្យគាត់គ្មានកន្លែងលេងនៅកីឡដ្ឋាន Old Trafford ឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង