×

គ្រប់គ្នា​នាំគ្នា​ហួសចិត្តគ្មានពាក្យ​និយាយ​បន្ទាប់ពី​បវរកញ្ញាតំណាង​ក្រុងប៉ោយប៉ែត និងក្រុងបាវិត បង្ហាញ​ឈុត​តំណាងជាតិ​បែបនេះ

កម្សាន្ត៖ កាលប្រកួតក្នុងស្រុកមួយកាលពីយប់មិញ បវរកញ្ញាតំណាងឱ្យក្រុងប៉ោយប៉ែត និងក្រុងបាវិត កំពុងធ្វើឱ្យបងប្អូនខ្មែរទាំងអស់ហួសចិត្តរកពាក្យនិយាយលែងចេញ បន្ទាប់ពីពួកគេទាំងពីរ បានជ្រើសរើសឈុតតំណាងក្រុងរបស់ពួកគេជាសម្លៀកបំពាក់នៅកាស៊ីណូ រួមជាមួយការលើសន្លឹកបៀរច្បាស់ៗបង្ហាញលើឆាកប្រកួតតែម្តង។

មហាជនជាច្រើននាំគ្នារិះគន់មិនសំចៃមាត់ថា រូបភាពបែបនេះមិនគួរឱ្យកើតឡើងចំពោះផ្ទាំងរូបប្រាសាទអង្គរវត្តដែលដាក់តាំងពីក្រោយឡើយ ដែលនេះជាការប្រមាថមួយដ៏ធំ។ ទង្វើរបស់បវរកញ្ញាតំណាងក្រុងទាំងពីរ កំពុងផ្ទុះការរិះគន់ខ្លាំងនៅលើបណ្តាញសង្គមដែលគ្រប់គ្នាកំពុងចែករំលែកយ៉ាងសកម្ម។

ចង់ដឹងថា ឈុតតំណាងក្រុងប៉ោយប៉ែត និងក្រុងបាវិត របស់ពួកគេ កំពុងវាយលុករងការរិះគន់ខ្លាំងប៉ុណ្ណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង