×

បើទោះជា​មិនបាន​ចូលរួម​ប្រលង​បវរកញ្ញា​ក៏ពិតមែនតែ ជីមមី បានបំពេញ​បំណង​អ្នកគាំទ្រ​ដោយ​តុបតែងខ្លួន​ជា​បវរកញ្ញា​យ៉ាងស្រស់ស្អាត

ភ្នំពេញ៖ នរណាៗក៏ចង់ឱ្យស្រីស្អាត ជីមមី ម៉េង ចូលរួមប្រលងបវរកញ្ញាដែរដោយសាររូបសម្រស់ ក៏ដូចជាចំណេះដឹងរបស់តារាស្រីរូបនេះមានទាំងព្រម ទើបធ្វើឱ្យគ្រប់គ្នាចង់ឃើញនាងដើរលើឆាកអន្តរជាតិដើម្បីផ្សព្វផ្សាយឱ្យអន្តរជាតិឃើញថា កូនខ្មែរពិតជាមានរូបសម្រស់ និងសមត្ថភាពមិនធម្មតា។

ជាការពិតណាស់ ដោយសារមហាជនច្រើនពេកចង់ឃើញតារាស្រីរូបនេះចូលរួមប្រកួត ប៉ុន្តែជាក់ស្តែង ជីមមី បានបញ្ជាក់ឱ្យដឹងថា នាងមានគោលដៅជីវិតដែលត្រូវធ្វើទៅតាមគម្រោងដែលបានរៀបចំ ដូចនេះនាងមិនមានពេលវេលាសម្រាប់ចូលរួមប្រកួតកម្មវិធីអ្វីទាំងអស់។

ទោះជាមិនបានចូលរួមប្រលងបវរកញ្ញាក៏ពិតមែន ប៉ុន្តែ ជីមមី បានបំពេញបំណងអ្នកគាំទ្រដែលចង់ឃើញនាងតុបតែងខ្លួនជាបវរកញ្ញា ដោយរូបភាពក៏ដូចជាវីដេអូចេញមកពិតជាមិនធ្វើឱ្យអ្នកគាំទ្ររបស់នាងខកបំណងឡើយ។

គួរបញ្ជាក់ដែរថា សម្រាប់ការងារសិល្បៈមួយរយៈចុងក្រោយនេះ តារាស្រីកម្ពស់ខ្ពស់ស្រលះរូបនេះហាក់ដកឃ្លាច្រើនដោយងាកមកចាប់មុខជំនួញដែលកំពុងកាក់កបខ្លាំងនៅលើអនឡាញ។ ក្រៅពីទំនេរពីការងារហើយ ជីមមី ក៏បានឆ្លៀតពេលធ្វើវីដេអូសម្រាប់អ្នកគាំទ្រដែលតែងស្រលាញ់នាងកន្លងមកផងដែរ។ ចង់ដឹងថា ជីមមី ស្រស់ស្អាតខ្លាំងប៉ុណ្ណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង