
កម្សាន្ត៖ នៅក្នុងកម្មវិធីបង្ហាញឈុតគ្រឿងអលង្ការដែលបានធ្វើឡើងនៅទីក្រុងសៀងហៃកាលពីពេលថ្មីៗនេះ សិល្បករជាច្រើនបាននាំគ្នាចូលរួមយ៉ាងគគ្រឹកគគ្រេងធ្វើឱ្យកម្មវិធីទាំងមូលពោរពេញដោយការចាប់អារម្មណ៍ពីសំណាក់មហាជនជាច្រើន។

តួយ៉ាង ក្នុងចំណោមតារាល្បីៗទាំងអស់ ស៊ូឈី គឺជាតារាស្រីម្នាក់ដែលគ្រប់គ្នាក្រលេកមើលសម្រស់របស់នាងមិនដាក់ភ្នែកឡើយជាមួយនឹងរ៉ូបវែងពណ៌ខ្មៅ បន្ថែមជាមួយគ្រឿងអលង្ការលម្អខ្លួនផងនោះ បានលើកសម្រស់ ស៊ូឈី ឱ្យកាន់តែទទួលបានភាពទាក់ទាញថែមមួយកម្រិតទៀត។
នៅមិនប៉ុន្មានឆ្នាំទៀតឡើយ តារាស្រីដែលមានបបូរមាត់ស៊ិចស៊ីរូបនេះនឹងឈានចូលវ័យ ៥០ឆ្នាំហើយ ប៉ុន្តែផ្អែកទៅលើសម្រស់ដ៏ផូរផង់របស់នាងប្រាកដគ្មាននរណានឹកស្មានដល់ឡើយថា នាងមានវ័យច្រើនដល់ថ្នាក់នេះ។ ចង់ដឹងថា ស៊ូឈី ស្រស់ស្អាតកម្រិតណាក្នុងវ័យ ៤៦ឆ្នាំ តោះទៅទស្សនារូបភាពទាំងអស់គ្នា៕









