×

Newcastle ចំណាយ 60 លានផោន​ទិញខ្សែប្រយុទ្ធ Alexander Isak

Newcastle បានចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធស៊ុយអែត Alexander Isak ពី Real Sociedad ក្នុងកិច្ចសន្យារយៈពេលវែងដែលមានតម្លៃប្រហែល 60 លានផោន។

កីឡាករវ័យ 22 ឆ្នាំរូបនេះ ក្លាយជាកីឡាករចំណូលថ្មីទី 4 របស់ Newcastle នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ បន្ទាប់ពីការមកដល់របស់ Matt Targett, Nick Pope និង Sven Botman ។

Isak ស៊ុតបញ្ចូលទីបាន 44 គ្រាប់ក្នុងការបង្ហាញខ្លួន 132 លើកសម្រាប់ Sociedad និងបានរកបាន 9 គ្រាប់ក្នុង 37 ប្រកួតសម្រាប់ក្រុមស៊ុយអែត។

ការមកដល់របស់អតីតសមាជិកក្លិប Borussia Dortmund កីឡាករ Isak នៅកីឡាករ St James’ Park បង្កើនជម្រើសនៃការប្រយុទ្ធរបស់ Newcastle ដែលកំពុងជួបនូវបញ្ហារបួសជាមួយនឹង Callum Wilson ដែលបច្ចុប្បន្នអវត្តមានដោយសាររបួសសរសៃពួរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង