×

កម្មវិធី “Saturday Night LIVE – Let’s Party” កាន់តែប្លែក​ពី​មួយសប្ដាហ៍​ទៅមួយសប្ដាហ៍

កម្សាន្ត៖ នៅថ្ងៃសៅរ៍កន្លងទៅនេះ កម្មវិធី “Saturday Night LIVE – Let’s Party” បានផ្ដល់ភាពសប្បាយរីករាយសម្រាប់ទស្សនិកជនបានទស្សនាកម្សាន្តពីមួយវគ្គទៅមួយវគ្គ។

“Saturday Night LIVE – Let’s Party” បានពាំនាំនូវតារាចម្រៀងសំឡេងពីរោះ និងសម្រស់ស្រស់ស្អាតសង្ហានៅវគ្គដំបូង និងបន្តដោយវគ្គបង្ហាញម៉ូដដ៏ជាក់ចិត្ត ដែលដឹកនាំដោយ VJ គង់ កា។

លើសពីនេះទៅទៀត កម្មវិធីក៏នៅមានវគ្គសប្បាយៗជាបន្តបន្ទាប់ទៀត ដែលក្នុងនោះមានទាំងការ Remix បទចម្រៀងពី DJ Vocka ដែលធ្វើឱ្យទស្សនិកជនដែលទស្សនាផ្ទាល់ទប់ខ្លួនមិនបាន និងរាំជាមួយចង្វាក់ EDM នៅក្នុងស្ទូឌីយោ CTN ឫស្សីកែវ។

វគ្គចម្រៀងរ៉ុកក៏កាន់តែពិសេសមួយកម្រិតទៀត ជាមួយនឹងតារាចម្រៀងរបស់យើង បានជូនអាវរបស់គាត់ដល់អ្នកគាំទ្ររបស់ពួកគាត់ថែមទៀតផង។ ចង់ដឹងថា កម្មវិធី “Saturday Night LIVE – Let’s Party” បានផ្ដល់នូវចំណីចក្ខុថ្មីប្លែកយ៉ាងណាខ្លះ តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕

(តំណភ្ជាប់វីដេអូ)

https://fb.watch/fatIAvJl-e/

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង