×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អេស្ប៉ាញ ក្លាយជា​ម្ចាស់ពានរង្វាន់ FIFA U-20 Women’s World Cup 2022

ក្រុមអេស្ប៉ាញ បានចារ ឈ្មោះ នៅលើ ពានរង្វាន់ FIFA U-20 Women’s World Cup បន្ទាប់ពីបានយកឈ្នះលើក្រុមជប៉ុន ដែលជាក្រុមការពារតំណែងជើងឯកឆ្នាំចាស់ នៅវគ្គផ្ដាច់ព្រ័ត្រ ដោយលទ្ធផល 3-1 កាលពីព្រឹកថ្ងៃចន្ទ ទី 29 ខែសីហានេះ។

អេស្ប៉ាញ បានសងសឹកការបរាជ័យក្រោមស្នាដៃក្រុមជប៉ុន កាលពីឆ្នាំ 2018 ដែលពួកគេបានចាញ់ 3-1 ដូចគ្នា។

កីឡាការិនី Salma Paralluelo បានក្លាយជាតារាឆ្នើមនៃវគ្គផ្តាច់ព្រ័ត្រ ដោយស៊ុតបញ្ចូលទីបានពីរគ្រាប់ក្នុងចំណោមបីគ្រាប់របស់អេស្ប៉ាញ ក្នុងរយៈពេល 15 នាទីដំបូង។

ក្រុមជប៉ុន បានព្យាយាមអស់ពីលទ្ធភាពដើម្បីស្វែងរកគ្រាប់បាល់តាមស្មើ។ ទោះបីជាយ៉ាងណា ក៏ទីបំផុត ពួកគេអាចរកបានត្រឹមតែ 1 ត្រឡប់មកវិញប៉ុណ្ណោះ។

ជ័យជម្នះរបស់អេស្ប៉ាញ ដែលបានគ្រងជើងឯក FIFA U-20 Women’s World Cup 2022 បានបញ្ចប់ភាពមិនស្គាល់ពាក្យថាចាញ់របស់ក្រុមជប៉ុន ចំនួន 9 ប្រកួតកន្លងមក។ ជប៉ុនបានចាញ់លើកចុងក្រោយក្នុងព្រឹត្តិការណ៍កាលពីឆ្នាំ 2018 ក្រោមថ្វីជើងរបស់អេស្ប៉ាញផងដែរនៅវគ្គសន្សំពិន្ទុ។

មុននេះ ប្រេស៊ីលបានយកឈ្នះហុល្លង់ 4-1 ដើម្បីទទួលបានចំណាត់ថ្នាក់លេខ 3 នៅក្នុងព្រឹត្តិការណ៍ដែលធ្វើឡើងនៅប្រទេសកូស្ដារីកា។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ឆាប់ៗខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង