×

តារាសម្តែង Yoo Ju Eun សម្រេចចិត្ត​បញ្ចប់​ជីវិត​របស់ខ្លួន​ក្នុងវ័យ ២៧ឆ្នាំ

កូរ៉េខាងត្បូង៖ តារាសម្តែង Yoo Ju Eun បានធ្វើអត្តឃាតនៅថ្ងៃទី២៩ ខែសីហា នេះដោយបងប្រុសរបស់នាងប្រកាសជាផ្លូវការពីមរណភាពរបស់នាងនៅលើ IG ដែលពិធីបុណ្យសពនឹងប្រារព្ធទៅនៅថ្ងៃទី៣១ ខែសីហា ខានស្អែកនេះ។

ជាមួយនឹងការលាទៅលែងត្រលប់ Joo Yu Eun ក៏បានសរសេរសំបុត្រផ្តែផ្តាំផងដែរថា៖ “ឱ្យខ្ញុំសូមទោសចំពោះការចាកចេញរបស់ខ្ញុំ ជាពិសេសលោកប៉ា អ្នកម៉ាក់ លោកយាយ និងបងប្រុស។ អារម្មណ៍របស់ខ្ញុំបានស្រែកឱ្យខ្ញុំថាមិនចង់រស់នៅទៀតទេ ខ្ញុំដឹងថាការចាកចេញរបស់ខ្ញុំនឹងធ្វើឱ្យគ្រប់គ្នាមិនសប្បាយចិត្ត ប៉ុន្តែត្រូវតែរឹងមាំហើយកុំយំ ព្រោះវាធ្វើឱ្យប៉ះពាល់សុខភាព”។

Joo Ju Eun បានបន្ថែមទៀតថា៖ “ខ្ញុំមិនបានមិនសប្បាយចិត្តនោះទេ ប្រហែលនេះមកពីខ្ញុំបានគិតវាជាយូរមកហើយ។ ខ្ញុំបានរស់នៅក្នុងជីវិតដ៏រីករាយដែលខ្ញុំមិនគួរទទួលបាន ទោះជាយ៉ាងណាខ្ញុំសង្ឃឹមថានឹងមានវត្តមានមនុស្សជាច្រើនចូលរួមក្នុងពិធីបុណ្យសពរបស់ខ្ញុំផងដែរ”៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង