×

ចង់ដឹងអត់​ថា Idol របស់ VJ គង់ កា នៅក្នុង​ព្រឹត្តិការណ៍ FIFA World Cup 2022 គឺជា​នរណា?

VJ គង់ គា គឺជា VJ ម្នាក់នៅក្នុងកម្មវិធី Saturday Night Live – Let’s Party ដែលគាត់បានចូលមកបម្រើការកម្សាន្តរបស់ទស្សនិកជនជារៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង 7-9 យប់នៅលើកញ្ចក់ទូរទស្សន៍ CTN ។

ទោះបីជាកញ្ញា គឺជា VJ ម្នាក់ក៏ដោយ ក៏ VJ គង់ កា មាន Idol ដែលគាត់ស្រឡាញ់ចូលចិត្តផងដែរនៅក្នុងពិភពកីឡាបាល់ទាត់។ ហើយជាមួយនឹង CBS ដែលនឹងធ្វើការផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក រយៈពេល 4 ឆ្នាំម្ដង ពោលគឺ FIFA World Cup ក្នុងពេលឆាប់ៗខាងមុខនេះ VJ គង់ កា បានបង្ហើបថា Idol របស់គាត់គឺ Neymar និង Lionel Messi ។

តារាបាល់ទាត់ទាំងពីររូប បានត្រៀមខ្លួននៅក្នុងការបង្ហាញសមត្ថភាពនៅ World Cup ដែលរៀបចំនៅប្រទេសកាតា នៅចុងឆ្នាំនេះ ដោយ Neymar ជាកីឡាករតំណាងឱ្យក្រុមជម្រើសជាតិប្រេស៊ីល និង Lionel Messi ជាកីឡាកររបស់ក្រុមជម្រើសជាតិអេហ្សង់ទីន។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ឆាប់ៗខាងមុខនេះ៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង