កម្សាន្ត៖ Andy Lau ដែលគ្រប់គ្នាបានដឹងហើយថា តារាចម្រៀង និងជាតារាសម្តែងរូបនេះមានភាពស្វាហាប់ប៉ុណ្ណា ជាពិសេសពេលសម្តែងភាពយន្តដែលមានឈុតឆាកគ្រោះថ្នាក់ក៏តារាប្រុសវ័យ ៦១ឆ្នាំរូបនេះមិនដែលប្រើតួជំនួសដែរ ពោលគឺលោកតែងសម្តែងដោយផ្ទាល់ជានិច្ច។
គ្រប់គ្នាសុទ្ធតែសរសើរថា តើទោះជា Andy មានវ័យច្រើនក៏ពិតមែន ប៉ុន្តែបើក្រលេកមើលពីសុខភាពរបស់តារាប្រុសរូបនេះវិញពិតជាមានភាពរឹងមាំមិនធម្មតាឡើយ ប៉ុន្តែសម្រាប់វីដេអូដែលទើបចែករំលែកនៅលើតិកតុកកាលពីពេលថ្មីៗនេះវិញ គ្រប់គ្នាកំពុងបារម្ភចំពោះសុខភាពតារាប្រុសរូបនេះទៅវិញដោយសារទឹកមុខស្រេកស្លាំង និងស្រពាប់ស្រពោនហាក់មិនស្រស់ស្រាយ និងស្វាហាប់ដូចពីមុនឡើយ។
គួរបញ្ជាក់ដែរថា ប្រជាប្រិយភាពរបស់ Andy បានឆក់យកបេះដូងអ្នកគាំទ្រយ៉ាងច្រើនទាំងក្នុង និងក្រៅប្រទេសដោយសារទេពកោសល្យ ក៏ដូចជារូបរាងដ៏ស្រស់សង្ហារបានធ្វើឱ្យលោកអាចឈរលើវិថីសិល្បៈអស់ជាច្រើនឆ្នាំខណៈតារាឯទៀតបានបាត់បង់ប្រជាប្រិយភាពអស់ជាច្រើននាក់៕