
ថៃ៖ ធ្លាប់តែឃើញ Bella Ranee តែងខ្លួន និងផាត់មុខបែបសុភាពៗ ប៉ុន្តែបើក្រលេកមើលកាលពីពេលថ្មីៗនេះ តារាស្រីលំដាប់ជួរមុខរូបនេះបានធ្វើឱ្យអ្នកគាំទ្របើកភ្នែកធំៗមិនស្ទើរបន្ទាប់ពីនាងបានប្តូរការផាត់មុខដិតប្លែកខុសធម្មតាមើលមិនចង់ស្គាល់ ឃើញហើយពិតជាគួរឱ្យចាប់អារម្មណ៍ជាខ្លាំង។

តាំងពីបែកគ្នាជាមួយតារាសម្តែង Weir មក Bella កាន់តែទទួលបានប្រជាប្រិយភាពខ្លាំងឡើងក្នុងអាជីពសិល្បៈ ថែមទាំងមានសម្រស់កាន់តែស្រស់ស្អាត ជាមួយការតុបតែងខ្លួនឱ្យប្លែកទៀតផង។ គួរបញ្ជាក់ដែរថា ស្នេហារាប់ឆ្នាំរវាង Bella និង Weir បានបញ្ចប់ទៅមិនទាន់បានប៉ុន្មានផង Weir បានបង្ហាញមុខគូស្នេហ៍ថ្មី និងប្រកាសថ្ងៃរៀបការរបស់ពួកគេទៀតផង ជាហេតុធ្វើឱ្យមហាជនជាច្រើននាំគ្នារិះគន់តារាប្រុសរូបនេះមិនសំចៃមាត់។
មិនត្រឹមតែប៉ុណ្ណោះ សូម្បីអ្នករួមសិល្បៈដូចគ្នាមួយចំនួនក៏មានការមិនពេញចិត្តចំពោះទង្វើរបស់ Weir ដែលធ្វើដល់ថ្នាក់នេះផងដែរ៕



