សៀមរាប៖ កាលពីម្សិលមិញនេះ អតីតស្វាមីរបស់តារាសម្តែងស្រី Aff Taksaorn បានចែករំលែករូបភាពដំណើរកម្សាន្តរបស់ខ្លួនមួយចំនួនដែលលោកកំពុងស្ថិតនៅទឹកដីខេត្តសៀមរាបដោយលាន់មាត់សរសើរថា សៀមរាបគឺជាកន្លែងដែលលោកប្រាថ្នាចង់មកកម្សាន្តជាយូរណាស់មកហើយ ពេលនេះបានមកដល់ដូចបំណងដែលប្រាសាទអង្គរវត្តពិតជាអស្ចារ្យខ្លាំង និងស្ទើរមិនគួរឱ្យជឿថា ទម្ងន់ថ្មរាប់តោនដែលលើបន្តុំគ្នា អាចសាងឡើងដោយប្រើកម្លាំងមនុស្ស ៣សែននាក់ និងដំរី ៦ពាន់ក្បាលអាចធ្វើឱ្យសំណង់មួយនេះរក្សាបានយ៉ាងរឹងមាំដល់ ១ពាន់ឆ្នាំបែបនេះសោះ។
ជាមួយគ្នានេះដែរ លោកក៏បានសរសើរពីហេដ្ឋារចនាសម្ព័ន្ធតាំងពីច្រកចូលដែលមានគូទឹកទាំងសងខាង និងបច្ចេកទេសដែលបានផ្សាជាប់គ្នាធ្វើឱ្យលោកមានការកោតសរសើរជាខ្លាំង។ គួរបញ្ជាក់ដែរថា ដំណើរកម្សាន្តមកលើទឹកដីសៀមរាបនេះ ក៏មានវត្តមានសង្សារបណ្តូលចិត្តតារាសម្តែង Matt ព្រមទាំងគ្រួសាររបស់ Mew Nittha រួមដំណើរផងដែរ៕