
ភ្នំពេញ៖ បន្ទាប់ពីជួបបញ្ហាជីវិតច្រើនពេក ធ្វើឱ្យបវរកញ្ញា ប៉ូគីមថេង សុធីតា សម្រេចផ្ទេរមកុដបវរកញ្ញា និងពេលនេះនាងកំពុងធ្វើវិប្សសនាដែលថ្ងៃនេះជាថ្ងៃទី ២ហើយដែលនាងបានស្វែងរកសេចក្តីស្ងប់ផ្លូវចិត្តដល់ខ្លួន។

ការធ្វើវិប្សសនានេះ សុធីតា បានបញ្ជាក់ឱ្យដឹងថា នាងសុំពេលគ្រប់គ្នារយៈពេល ១សប្តាហ៍ដើម្បីសម្រាក ហើយនាងនឹងត្រលប់មកវិញសាជាថ្មីបន្ទាប់ពីបំពេញវិប្សសនារួចរាល់។ គួរបញ្ជាក់ដែរថា ប៉ូគីមថេង សុធីតា គឺជាបវរកញ្ញាម្នាក់ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនដោយសារក្រៅពីមានដងខ្លួន និងសម្រស់ស្រស់ស្អាតហើយនោះ គ្រប់គ្នាតែងលាន់មាត់សរសើរពីអត្តចរិតរបស់នាងផងដែរ។
អ្វីដែលកាន់តែធ្វើឱ្យបវរកញ្ញារូបនេះអាចឆក់បានបេះដូងអ្នកគាំទ្របានកាន់តែច្រើនទៀតសោត គឺការប្រើប្រាស់ភាសានិយាយស្តីទន់ភ្លន់ ស័ក្តសមជាស្ត្រីខ្មែរ ដែលធ្វើឱ្យនាងទទួលបានការកោតសរសើរថា ក្រៅពីមានសម្រស់ហើយ នាងថែមទាំងមានចំណេះដឹង និងអាកប្បកិរិយាសមសួនស័ក្តសមឈ្មោះជាបវរកញ្ញាពិតៗ៕



