×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Southampton វាយបក​យកឈ្នះ Chelsea ក្នុងដី​ជាលើកដំបូង​ចាប់តាំង​ពីឆ្នាំ 2013

Southampton បានវាយបកតាមពីក្រោយដើម្បីទទួលបានជ័យជម្នះជាលើកទីពីររបស់ពួកគេក្នុងរដូវកាល Premier League 2022-23 ហើយបានឡើងឈរលើក្រុម Chelseaក្នុងតារាងនៅកីឡដ្ឋាន St Mary’s។

Raheem Sterling គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្រុមតោខៀវ ហើយបានធ្វើឱ្យក្រុមរបស់លោក Thomas Tuchel នាំមុខជាមួយនឹងគ្រាប់បាល់ របស់គេនៅនាទីទី 23 ។

ប៉ុន្តែអតីតកីឡាករ Manchester City ម្នាក់ទៀតបានតាមស្មើវិញមួយសន្ទុះក្រោយមក ដោយ Romeo Lavia បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អ ធ្វើឱ្យ Edouard Mendy មិនអាចជួយសង្គ្រោះបានឡើយ។

ចាប់ពីពេលនោះមក Southampton គឺជាក្រុមដែលល្អជាង និងបានស៊ុតបញ្ចូលទីនៅចុងម៉ោងវគ្គទីមួយ នៅពេលដែល Romain Perraud បញ្ជូនឱ្យ Adam Armstrong ដែលបានស៊ុតផ្លាតចេញពី Kalidou Koulibaly ហើយចូលទៅក្នុងសំណាញ់ទី។

ក្រុមរបស់លោក Ralph Hasenhuttl ឡើងដល់លេខ 7 តាមរយៈជ័យជម្នះនេះ ដោយមាន 7 ពិន្ទុស្មើជាមួយ Chelsea ដែលនៅលេខ 8 ។

សូមជម្រាបថា Southampton បានយកឈ្នះលើ Chelsea ជាលើកដំបូងក្នុងរយៈពេល 3 ឆ្នាំ និងទទួលបាន 3 ពិន្ទុជាលើកដំបូងនៅកីឡដ្ឋាន St Mary’s ពីជ័យជម្នះលើក្រុមតោខៀវ ចាប់តាំងពីឆ្នាំ 2013 ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង