
កម្សាន្ត៖ ផ្ទាំងទស្សនីយភាពថ្មី នៃការចុះទៅជួបប្រជាពលរដ្ឋផ្ទាល់ ដើម្បីលេងល្បែងកម្សាន្ត ដោយមានឱកាសឈ្នះរង្វាន់ជាច្រើន និងការផ្ដល់ជូនភាពសប្បាយរីករាយពីកម្មវិធី “Anchor សំណើចតាមភូមិ” នឹងចូលមកបំពេអារម្មណ៍របស់ទស្សនិកជនសាជាថ្មីនៅចុងសប្ដាហ៍នេះ។

គួរឱ្យភ្ញាក់ផ្អើលមែនទែន ដែលពិធីករពូកែវោហាសព្ទរបស់យើង លោក ដួង សុខគា បាននិយាយអង់គ្លេសទៅកាន់អ្នកចូលរួមលេងល្បែងកម្សាន្តរបស់យើងនៅសប្ដាហ៍នេះថែមទៀត ដែលបានបង្កជាចម្ងល់ ថា តើបុរសនោះគឺជាជនជាតិអ្វី? ដូច្នេះមានតែរង់ចាំទស្សនាទាំងអស់គ្នា។ កម្មវិធី “Anchor សំណើចតាមភូមិ” មិនត្រឹមតែទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាក់ទាញចំណាប់អារម្មណ៍របស់ជនបរទេស ឱ្យចូលរួមលេងល្បែងកម្សាន្តដើម្បីឈ្នះរង្វាន់ទៀតផង។
សប្ដាហ៍នេះ កម្មវិធីដ៏អស្ចារ្យរបស់យើង នឹងនាំលោកអ្នកទៅទស្សនាពីភាពសប្បាយរីករាយពី ភូមិខ្សឹង សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ជាពិសេស ទស្សនិកជនក៏នឹងបានផ្ទុះសំណើចជាមួយក្រុមកំប្លែង “Anchor សំណើចតាមភូមិ” ផងដែរ។
សូមជម្រាបថា សប្ដាហ៍នេះ កម្មវិធី “Anchor សំណើចតាមភូមិ” នឹងមានផ្សាយជូនទស្សនានៅថ្ងៃសៅរ៍ ទី ៣ ខែកញ្ញា ចាប់ពីម៉ោង ៩-១០យប់ នៅលើកញ្ចក់ទូរទស្សន៍ និង ផេកផ្លូវការរបស់ CTN ។
កម្មវិធីនេះ នាំមកជូនផ្តាច់មុខដោយ ស្រាបៀរ អាន់ឆ័រ។ ស្រាបៀរ អាន់ឆ័រ មានរសជាតិស្រាលស្រទន់ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៣៣ ក្នុងប្រទេសសិង្ហបុរី ហើយស្រាបៀរ អាន់ឆ័រ គឺជាស្រាបៀរដែលទទួលបានពានរង្វាន់គុណភាពផលិតល្អឥតខ្ចោះរួមជាមួយនឹងបទពិសោធន៍ជាង៨៩ឆ្នាំ។ ស្រាបៀរ អាន់ឆ័រ ផលិតឡើងសម្រាប់ពេលវេលាជួបជុំរីករាយ៕


(ទស្សនាវីដេអូ)