×

GiGi Lai តារាស្រីវ័យ ៥១ឆ្នាំ ទទួលបាន​ក្តីស្រលាញ់​ថ្នាក់ថ្នម​ពី​ស្វាមី​យ៉ាងពេញទំហឹង

ហុងកុង៖ Gigi Lai គឺជាតារាសម្តែងល្បីឈ្មោះម្នាក់ប្រចាំ TVB ដែលនាងក៏ជាស្រីស្អាតមួយរូបតែងទទួលបានការកោតសរសើរពីបណ្តាមហាជនជាច្រើនផងដែរ។ ប្រសិនមើលត្រឹមសម្រស់ខាងក្រៅ ច្បាស់ណាស់ប្រាកដជាគ្មានអ្នកណាអាចទាយដឹងពីអាយុរបស់នាងឡើយ ព្រោះបើគិតតាមអាយុពិតតារាស្រីរូបនេះមានវ័យ ៥១ឆ្នាំហើយ ប៉ុន្តែមើលទៅហាក់បីដូចជាក្មេងស្រីដែលមានវ័យខ្ទង់ជាង ២០ឆ្នាំអ៊ីចឹង។

ក្រៅពីមានសម្រស់ស្រស់ស្អាតពីធម្មជាតិហើយនោះ នាងក៏ជាតារាម្នាក់ដែលមានសំណាងគ្រួសារផងដែរ ដោយស្វាមីរបស់នាងស្រលាញ់ថ្នាក់ថ្នមខ្លាំងបំផុតចាប់តាំងពីរៀបការជាមួយគ្នាកាលពីឆ្នាំ ២០០៨ មក និងទទួលបានកូនស្រីចំនួន ៣នាក់ផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ ស្វាមីនាងក៏ជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិស្តុក ថែមទាំងស្រលាញ់ និងមើលថែសមាជិកក្នុងគ្រួសារនាងយ៉ាងយកចិត្តទុកដាក់ទៀតផង ជាក់ស្តែងនៅពេលដែលប្អូនប្រុសរបស់ Gigi បានជួបគ្រោះថ្នាក់ធ្ងន់ធ្ងររហូតត្រូវអង្គុយលើរទេះរុញ និងត្រូវវះកាត់មិនក្រោម ១០ដងនោះក៏ត្រូវបានស្វាមីរបស់តារាស្រីរូបនេះជាអ្នករ៉ាប់រងដែរ។

មិនត្រឹមតែប៉ុណ្ណោះ ស្វាមីនាងក៏ជាអ្នកនៅពីក្រោយខ្នងចាំជួយជំរុញមុខជំនួញនាងរហូតទទួលបានជោគជ័យផងដែរ។ គួររំឭកថា អំឡុងពេលដែលប្អូនប្រុសរបស់ Gigi បានជួបគ្រោះថ្នាក់នោះ តារាស្រីរូបនេះបានដកខ្លួនចេញពីសិល្បៈដើម្បីមើលថែប្អូនប្រុសដោយចំណាយពេល ១០ឆ្នាំទើបប្អូនប្រុសរបស់នាងបានធូរស្រាលអាចដើរដោយខ្លួនឯងបានលែងពឹងផ្អែកលើកៅអីរុញទាំងស្រុងទៀត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង