
Manchester City បានចុះហត្ថលេខាជាមួយខ្សែការពារសញ្ជាតិស្វីស Manuel Akanji ក្នុងកិច្ចសន្យារយៈពេល 5 ឆ្នាំ។

កីឡាករវ័យ 27 ឆ្នាំរូបនេះ បានចូលរួមពីក្លិប Borussia Dortmund ដែលគេបានបង្ហាញខ្លួន 158 ប្រកួតចាប់តាំងពីខែមករា ឆ្នាំ 2018 ។
Akanji មានត្រូវបានកោះហៅដោយក្រុមជម្រើសជាតិស្វីស ចំនួន 41 ដង ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រកួតជម្រុះ World Cup។
Akanji ដែលបានចាប់ផ្តើមអាជីពរបស់គេជាមួយ FC Basel បានភ្ជាប់ទំនាក់ទំនងជាមួយអតីតមិត្តរួមក្រុម Dortmund ពោលគឺ Erling Haaland បន្ទាប់ពីគេបានផ្លាស់ទៅ Man City កាលពីដើមទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះ។
Akanji គឺជាកីឡាករចំណូលថ្មីទី 5 ដែលលោក Pep Guardiola បានទិញក្នុងទីផ្សារដោះដូរកីឡាករនេះ ខណៈ Man City សម្លឹងរកការឈ្នះពានរង្វាន់ Premier League ជាប់ៗគ្នាជាលើកទី 3 និងពានរង្វាន់ Champions League ជាលើកដំបូង៕
