
ហុងកុង៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយហុងកុងបានឱ្យដឹងថា តារាសម្តែង Yoyo Chen បានដាក់ពាក្យលែងលះ Vincent Wong កាលពី ៤ឆ្នាំមុន ប៉ុន្តែពាក្យចចាមអារ៉ាមមួយនេះត្រូវបាន TVB បង្ខំឱ្យនាងលាក់ទុកជារឿងសម្ងាត់ដោយសារក្រុមហ៊ុនកំពុងផ្សព្វផ្សាយ Vincent ជាបុរសល្អគ្រប់ដប់ ដូចនេះខ្លាចរឿងបែកធ្លាយទៅអាចប៉ះពាល់ដល់ប្រជាប្រិយភាពរបស់តារាប្រុសរូបនេះបាន។

ការចុះផ្សាយបានឱ្យដឹងបន្ថែមថា អ្នកទាំង២ស្នាក់នៅអាគារតែមួយដដែល ប៉ុន្តែនៅជាន់ខុសគ្នាដើម្បីបំភាន់ភ្នែកអ្នកដទៃកុំឱ្យមានការសង្ស័យ។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ពាក្យចចាមអារ៉ាមរវាងតារាសម្តែងប្រុសស្រីទាំង២បានផ្ទុះឡើងសាជាថ្មីរហូតក្រុមហ៊ុន TVB យល់ថា រឿងនេះប្រាកដជា Yoyo ជាអ្នកទម្លាយចេញមក។
ដោយយល់ឃើញបែបនេះហើយ ទើបរឿងថ្មីដែលមានចំណងជើងផ្ទុះ You Are Not Her ដែលនាងត្រូវសម្តែងជាតួអង្គវ័យ ២៥ឆ្នាំត្រូវប្តូរឱ្យ Crystal Fung ជាអ្នកជំនួសវិញ ដែលនេះជាការប្រមានដល់ Yoyo ឱ្យស្គាល់ឥទ្ធិពលរបស់ TVB ដែលនាងហ៊ានបំពានលើ។
សម្រាប់ពាក្យចចាមអារ៉ាមទាំងនេះបានធ្វើឱ្យតារាស្រីវ័យ ៤០ឆ្នាំរូបនេះរៀបរាប់នៅលើ IG របស់ខ្លួនថា “ខ្ញុំរស់នៅជាមួយនឹងអ្វីដែលជាការពិត ហើយគ្រប់គ្នាជឿលើការចុះផ្សាយដែលនាងអាចសម្តែងជាតួអង្គម្នាក់ក្នុងវ័យ ២៥ឆ្នាំ? តើខ្ញុំនៅក្មេងនៅថ្នាក់នេះឬ? ម៉្យាងទៀត ខ្ញុំមិនដែលទទួលដំណឹងពីការចូលរួមសម្តែងក្នុងរឿងភាគថ្មីឡើយ”៕

