×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Aubameyang សម្រេច​ការផ្ទេរ​មកកាន់ Chelsea ពី Barcelona

Chelsea បានចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ក្នុងកិច្ចព្រមព្រៀងតម្លៃ 10.3 លានផោនពី Barcelona និងចុះហត្ថលេខាជាមួយខ្សែបម្រើរបស់ Juventus កីឡាករ Denis Zakaria ក្នុងលក្ខខណ្ឌខ្ចីជើង។

ខ្សែប្រយុទ្ធហ្គាបុង Aubameyang វ័យ 33 ឆ្នាំស៊ុតបញ្ចូលទីបាន 13 គ្រាប់ក្នុងការបង្ហាញខ្លួន 24 លើកសម្រាប់ Barca បន្ទាប់ពីចូលរួមជាមួយក្លិបអេស្ប៉ាញកាលពីខែកុម្ភៈពី Arsenal ។

ខ្សែការពារឆ្វេង Marcos Alonso បានចាកចេញពី Chelsea ដោយការយល់ព្រមគ្នាផ្លាស់ប្ដូរទៅវិញទៅមកជាមួយ Aubameyang ជាមួយនឹងទឹកប្រាក់បន្ថែម។

Chelsea មានជម្រើសក្នុងការចុះហត្ថលេខាជាមួយ Zakaria លើកិច្ចព្រមព្រៀងអចិន្ត្រៃយ៍។ កីឡាករជម្រើសជាតិស្វីសវ័យ 25 ឆ្នាំទើបតែបានចូលរួមជាមួយ Juve ពី Borussia Monchengladbach កាលពីខែមករា។

កិច្ចព្រមព្រៀងសម្រាប់ Aubameyang មានន័យថាប្រធានក្លិប Chelsea លោក Todd Boehly បានចំណាយប្រហែល 270 លានផោនក្នុងទីផ្សារដោះដូរកីឡាករដំបូងរបស់គាត់ ចាប់តាំងពីការទិញក្លិបពីលោក Roman Abramovich ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង