
កូរ៉េខាងត្បូង៖ Jennie និង BTS’s V នៅតែបន្តធ្វើឱ្យគ្រប់គ្នាមានចម្ងល់ជាខ្លាំងថា រវាងអ្នកទាំង២កំពុងស្ថិតក្នុងទំនាក់ទំនងអ្វីនឹងគ្នាឱ្យពិតប្រាកដ ខណៈរូបភាពស្និទ្ធស្នាលគ្នាខុសធម្មតាត្រូវបានបង្ហាញឱ្យឃើញជាសាធារណៈជាបន្តបន្ទាប់។

បន្ទាប់ពីរូបភាពដំបូងបានផ្ទុះឡើងដោយអ្នកទាំង២ជិះរថយន្តបណ្តើរគ្នាទៅសមុទ្រ នៅពេលក្រោយទៀតក៏ឃើញ Jennie នៅផ្ទះរបស់ V ដែលពេលនោះលោកកំពុងអង្គុយតុបតែងខ្លួនរីឯ Jennie បានថតមុខកញ្ចក់ហាក់មានចេតនាចង់បង្ហាញឱ្យគ្រប់គ្នាបានដឹងពីទំនាក់ទំនងរបស់ពួកគេអ៊ីចឹង។
ចំណែកឯពេលថ្មីៗនេះទៀតសោត រូបភាពមួយសន្លឹកទៀតត្រូវបានសមីខ្លួនចែករំលែកបន្តដោយលើកនេះមកជាលក្ខណៈពាក់អាវយឺតគូដែលមានរូបតុក្កតា Winnie the Pooh មើលទៅប្រៀបបីដូចជាគូស្នេហ៍នឹងគ្នាយ៉ាងពិតប្រាកដ។ យ៉ាងណាមិញ បើទោះជាមានការបង្ហោះរូបជាមួយគ្នាយ៉ាងណាក៏ដោយ ប៉ុន្តែសមីខ្លួនមិនបានចេញបញ្ជាក់ឱ្យបានច្បាស់ពីទំនាក់ទំនងរបស់ពួកគេនោះឡើយ៕


