
ចិន៖ ទីបំផុត Angelababy បានក្លាយជាតារាស្រីដំបូងគេនៅប្រទេសចិនដែលទទួលបានចំនួនអ្នក Follow ច្រើនជាងគេនៅលើបណ្តាញសង្គម IG ដែលពេលនេះកើនឡើងដល់ ១០លាននាក់ហើយ។ គេសង្កេតឃើញថា នៅលើគណនី Weibo នាងក៏មានចំនួន Follwers ច្រើនដូចគ្នា ប៉ុន្តែសម្រាប់ការងារនៅលើកម្មវិធីមួយនេះនាងបានប្រើប្រាស់ជាមួយការងារដែលជាទូទៅគឺទាក់ទងនឹងការងារផ្សព្វផ្សាយ។
ប៉ុន្តែសម្រាប់នៅលើ IG វិញ Angela តែងចែករំលែកពីជីវិតផ្ទាល់ខ្លួនជាហូរហែ និងគ្រប់គ្នាក៏អាចឆែកមើលជីវិតតារាស្រីរូបនេះពីមុនៗបានផងដែរ។ គួររំឭកថា បើទោះជាជីវិតគ្រួសារមិនទទួលបានភាពជោគជ័យយ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់ការងារវិញ Angela អាចចាត់ទុកបានថាជាតារាស្រីលំដាប់ជួរមុខដែលមានអ្នកគាំទ្រជាច្រើនទាំងក្នុង និងក្រៅប្រទេស៕
