×

មិនធម្មតា! កូនស្រី​តែមួយ​ក្នុងគ្រួសារ ដែល​ជា​ប្អូនស្រីពៅ Song Joongki បញ្ចប់​ថ្នាក់បណ្ឌិត​នៅ​សាលា​លំដាប់​កំពូល​ក្នុងប្រទេស

កូរ៉េខាងត្បូង៖ ជាកូនស្រីតែមួយគត់ដែលជាប្អូនស្រីពៅរបស់តារាសម្តែងល្បីឈ្មោះប្រចាំប្រទេសកូរ៉េខាងត្បូង Song Joongki បានបញ្ចប់ថ្នាក់បណ្ឌិតនៅ Seoul National University College of Medicine ក្នុងវ័យ ៣០ឆ្នាំដែលធ្វើឱ្យគ្រួសារត្រកូល Song មួយនេះមានមោទកភាពលើកូនស្រីតែមួយក្នុងគ្រួសារជាខ្លាំង។

ដោយក្តីរំភើប និងមានមោទកភាពពេក បងប្រុសធំរបស់តារាប្រុសរូបនេះបានចែករំលែករូបភាពបងប្អូន ៣នាក់របស់ខ្លួនកាលពីនៅតូចៗ និងពេលបច្ចុប្បន្នជាមួយឃ្លាបែបនេះថា “កាលមុនពួកយើងនៅក្មេង ប៉ុន្តែពេលនេះពួកយើងចាស់ៗអស់ហើយ ហើយក៏មានបណ្ឌិតម្នាក់ក្នុងគ្រួសារផងដែរ ខ្ញុំពិតជាមានមោទកភាពលើប្អូនស្រីខ្លាំងណាស់”។

គួរបញ្ជាក់ផងដែរថា សកលវិទ្យាល័យ Seoul National University College of Medicine គឺមានភាពពិបាកនឹងប្រលងចូលបំផុត សម្រាប់និស្សិតណាដែលអាចសិក្សានៅសកលវិទ្យាល័យនោះបានគឺសុទ្ធសឹងតែមានសមត្ថភាពមិនធម្មតាឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង