កម្សាន្ត៖ កាលពីយប់មិញ កម្មវិធី “Saturday Night LIVE – Let’s Party” បានធ្វើការប្រកាសជាផ្លូវការចំពោះវិលត្រឡប់មកវិញនៃព្រឹត្តិការណ៍បាល់ទាត់ដ៏ជាក់ចិត្តលីគកំពូលអង់គ្លេស English Premier League ដែលត្រូវបាននាំជូនទស្សនិកជនបានទស្សនាផ្ដាច់មុខតែមួយគត់ដោយ CBS ។
នៅលើឆាកតន្ត្រីដ៏ធំអស្ចារ្យ VJ DaDa និង VJ KongKa ក៏បានបញ្ជាក់ផងដែរថា ទស្សនិកជន នឹងអាចទស្សនាក្របខណ្ឌ English Premier League ចាប់ពីសប្ដាហ៍នេះ ពិសេស Super Sunday ដែលជាការជួបគ្នារវាងក្រុម Manchester United ទល់នឹងក្រុម Arsenal ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខតែមួយគត់នៅ CTN នៅយប់ថ្ងៃអាទិត្យ ចាបពីម៉ោង 10:25 នាទីតទៅ។ ដូច្នេះ កុំភ្លេចរង់ចាំទស្សនាការប្រកួតដ៏ធំនេះទាំងអស់គ្នា។
បន្ទាប់មក បងប្អូនបានស្ដាប់បទចម្រៀងពីរោងះៗ ដែលមានប្រជាប្រិយភាពពីតារាកិត្តិយសជាច្រើនដួង ដែលបកស្រាយដោយតារាចម្រៀងរបស់យើង។ បន្ថែមពីនេះ កម្មវិធីក៏នៅមានវគ្គសប្បាយៗជាបន្តបន្ទាប់ទៀតដែលក្នុងនោះមានទាំងការបង្ហាញម៉ូតជាមួយការច្នៃម៉ូតសម្លៀកបំពាក់ថ្មីៗ វគ្គកំប្លែងពូណុយ វគ្គ Remix បទចម្រៀងពី DJ Mike ព្រមទាំងវគ្គក្រុមតន្ត្រីរ៉ូកផងដែរ។
ចង់ដឹងថា កម្មវិធី “Saturday Night LIVE – Let’s Party” បានផ្ដល់ភាពសប្បាយអ្វីខ្លះយប់មិញ តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕
(ទស្សនាវីដេអូ)