×

ផ្អែមល្ហែម​អត់ខ្វល់អ្នក Single! Mai និង សង្សារបណ្តូលចិត្ត ម្នាក់ច្រៀង​ម្នាក់បន្ទរ​ឆ្លើយឆ្លងគ្នា​ក្នុង Comments

ថៃ៖ ជារឿយៗដែលតារាសម្តែង Mai និង Ter តែងបង្ហាញភាពផ្អែមល្ហែមដាក់គ្នាដោយអ្នកទាំង២តែងចែករំលែករូបភាព ក៏ដូចជាភាសាផ្អែមល្ហែមចំពោះគ្នាទៅវិញទៅមកនៅលើបណ្តាញសង្គម ជាហេតុធ្វើឱ្យអ្នកគាំទ្រជាច្រើនចង់លើសជាតិស្ករស្ទើរគ្រប់គ្នា។

រយៈពេលជាង ៤ឆ្នាំមកហើយដែលអ្នកទាំង២បានទាក់ទងគ្នាជាផ្លូវការ ប៉ុន្តែភាពផ្អែមល្ហែមហាក់មិនបានថមថយបន្តិចឡើយ ដោយមើលទៅកាន់តែផ្អែមល្ហែមខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃទៀតផង។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ Mai បានចែករំលែករូបភាពដែលនាងកំពុងធ្វើការជាមួយ Ter និងបានសរសេរប្រយោគបែបនេះថា “ខ្ញុំពិតជារីករាយនឹងធ្វើការជាមួយបុរសម្នាក់នេះណាស់”។

គ្រាន់តែឃើញ Mai ផុសបែបនេះភ្លាម មិនយូរប៉ុន្មាន Ter ក៏បានចូល comment វិញថា “ធ្វើការជាមួយការងារដែលខ្លួនចូលចិត្ត និងជាមួយមនុស្សដែលខ្លួនស្រលាញ់”។ គ្រាន់តែឃើញភាសាស្នេហ៍ផ្អែមល្ហែមដាក់គ្នានៅលើបណ្តាញសង្គមយ៉ាងបើកចំហរបែបនេះភ្លាម ធ្វើឱ្យអ្នកគាំទ្រជាច្រើននាំគ្នាចុចបេះដូងលើ comments របស់ Ter ភ្លូកទឹកភ្លូកដីតែម្តង។

គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទី១ឡើយដែលគូស្នេហ៍មួយនេះបង្ហាញសេចក្តីសុខក្នុងជីវិតស្នេហាដែលអ្នកទាំង២កំពុងមាន ប៉ុន្តែជាញឹកញយដែលអ្នកទាំង២តែងចែករំលែកក្តីស្រលាញ់មួយនេះជាសាធារណៈដែលមើលទៅហាក់មានសុភមង្គលជំនួស៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង