×

Leonardo Dicaprio បែក​ពីសង្សារ​វ័យក្មេងៗម្នាក់​ហើយ​ម្នាក់ទៀត​ដោយសារ​មូលហេតុនេះ

កម្សាន្ត៖ ការចែកផ្លូវគ្នារវាងតារាហូលីវូដ Leonardo Dicaprio និងមិត្តស្រីវ័យ ២៥ឆ្នាំ Camila Morrone ដែលបានទាក់ទងគ្នា ៤ឆ្នាំកំពុងក្លាយជាប្រធានបទដ៏ក្តៅគគុកដែលមហាជនកំពុងចាប់អារម្មណ៍ដ្បិតតារាប្រុសវ័យ ៤៧ឆ្នាំរូបនេះជាប់ឈ្មោះជាតារាប្រុសម្នាក់ដែលមានមិត្តស្រីក្មេងៗច្រើន ប៉ុន្តែទំនាក់ទំនងមិនដែលបានយូរឡើយ។

យោងតាមប្រភព Page Six បានឱ្យដឹងថា ការចែកផ្លូវគ្នាជាថ្មីម្តងទៀតនេះដោយសារ Leo យល់ថា ស្ត្រីដែលស្ថិតក្នុងវ័យនេះតែងមានតម្រូវការច្រើនពីផែនការអនាគត ជាពិសេសគឺរឿងរៀបការ។ ដោយឡែក Leo មិនចង់បង្កើតជាគ្រួសារអ្វីឡើយ រឹតតែមិនចង់រស់នៅជាមួយស្ត្រីណាដែលបង្ខំលោកឱ្យធ្វើបែបនេះដែរ។

ទោះបីជាមានព័ត៌មានអាស្រូវទាក់ទងនឹងការចែកផ្លូវគ្នាជាមួយសង្សារក្មេងច្រើនលើកច្រើនសារក៏ពិតមែន ប៉ុន្តែតារាប្រុសរូបនេះហាក់មិនទទួលរងការរិះគន់ពីមហាជនឡើយដោយពួកគេយល់ថា ទំនាក់ទំនងរបស់លោកកើតឡើងពីការស័គ្រ្មចិត្តរៀងខ្លួន។

យ៉ាងណាមិញ Leo ធ្លាប់បានឱ្យដឹងថា លោកចូលចិត្តស្ត្រីក្មេង និងស្រស់ស្អាត ហើយក៏ចង់ស្វែងរកស្ត្រីណាដែលយល់ពីលោកផងដែរ ដូចនេះហេតុអ្វីលោកត្រូវបន្តទំនាក់ទំនងជាមួយស្ត្រីដែលចង់ចងលោកពេញមួយជីវិតបែបនេះ?

គួរបញ្ជាក់ដែរថា បើទោះជាវ័យក្បែរ ៥០ឆ្នាំក៏ពិតមែន ប៉ុន្តែតារាប្រុសដែលធ្លាប់សម្តែងតួអង្គ Jack ក្នុងរឿងដ៏ល្បី Titanic រូបនេះនៅតែមានមន្តស្នេហ៍ខ្លាំងក្លារហូតស្ត្រីវ័យក្មេងៗ និងមានសម្រស់ស្រស់ស្អាតធ្លាក់ក្នុងអន្លង់ស្នេហ៍លោកបើទោះជាមានវ័យខុសគ្នាច្រើនយ៉ាងណាក៏ដោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង