×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

EPL Preview: ជំនួបកំពូល Man Utd ទល់នឹង Arsenal ផ្សាយបន្តផ្ទាល់​​នៅ CTN យប់នេះ

Manchester United ស្វាគមន៍គូប្រជែងចាស់ Arsenal មកកាន់កីឡដ្ឋាន Old Trafford នៅយប់ថ្ងៃអាទិត្យនេះ ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខតែមួយគត់នៅលើកញ្ចក់ទូរទស្សន៍ CTN ចាប់ពីម៉ោង 10:25 នាទីយប់តទៅ។

កូនក្រុមរបស់អ្នកចាត់ការ Erik ten Hag ទទួលបានជ័យជម្នះបីលើកជាប់ៗគ្នា ក្នុង 5 ប្រកួតដំបូង បន្ទាប់ពីបើករដូវកាលជាមួយនឹងបរាជ័យនៅក្នុងដៃរបស់ Brighton និង Brentford ។

ចំណែកកូនក្រុមរបស់លោក Mikel Arteta បានចាប់ផ្តើមរដូវកាលដ៏ល្អឥតខ្ចោះ ដោយទទួលបានជ័យជម្នះចំនួន 5 ប្រកួតជាប់ៗគ្នារហូតមកដល់ពេលនេះ។

លោក Ten Hag បាននិយាយថា គាត់នឹងធ្វើការសម្រេចចិត្តនៅថ្ងៃសៅរ៍លើថាតើគាត់នឹងចាប់ផ្តើម Antony ឬយ៉ាងណា។ អ្នកចាត់ការសញ្ជាតិហុល្លង់រូបនេះ ក៏បានបញ្ជាក់ផងដែរថា Anthony Martial នៅសល់ប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះក្នុងការជាសះស្បើយពីរបួស។

លោក Arteta មានបញ្ហារបួសដែលត្រូវបារម្ភ។ Martin Odegaard មិនទាន់ច្បាស់សម្រាប់ការចូលលេង ខណៈដែល Ben White បានចាកចេញពីការហ្វឹកហាត់កាលពីថ្ងៃសុក្រមុនកាលកំណត់។ Mohamed Elneny, Thomas Partey និង Oleksandr Zinchenko នឹងខកខានការធ្វើដំណើរទៅកាន់ Old Trafford ។

នេះអាចជាជម្រើស 11 នាក់ដំបូងរបស់ Man Utd ដែលអាចប្រើប្រាស់ទម្រង់ 4-2-3-1
De Gea; Dalot, Varane, Martinez, Malacia; Casemiro, Eriksen; Antony, Fernandes, Sancho; Rashford

នេះអាចជាជម្រើស 11 នាក់ដំបូងរបស់ Arsenal ដែលអាចប្រើប្រាស់ទម្រង់ 4-2-3-1
Ramsdale; White, Saliba, Gabriel, Tierney; Lokonga, Xhaka; Saka, Smith Rowe, Martinelli; Jesus

ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបតិចជាង 3 គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Man Utd 1-1 Arsenal ។

កម្មវិធីផ្សាយបន្តផ្ទាល់សប្ដាហ៍នេះ

-Everton ប៉ះ Liverpool ថ្ងៃសៅរ៍ ទី 3 ខែកញ្ញា ម៉ោង 6:25 នាទីល្ងាច នៅ MyTV
-Spurs ប៉ះ Fulham ថ្ងៃសៅរ៍ ទី 3 ខែកញ្ញា ម៉ោង 8:55 នាទីយប់ នៅ MyTV
-Brighton ប៉ះ Leicester ថ្ងៃអាទិត្យ ទី 4 ខែកញ្ញា ម៉ោង 7:55 នាទីយប់ នៅ CTN
-Man Utd ប៉ះ Arsenal ថ្ងៃអាទិត្យ ទី 4 ខែកញ្ញា ម៉ោង 10:25 នាទីយប់ នៅ CTN ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង