
ហ្វីលីពីន៖ Kathryn Bernardo និង Daniel Padilla គឺជាតារាសម្តែងល្បីឈ្មោះប្រចាំប្រទេសហ្វីលីពីនដែលអ្នកទាំង២បានសម្តែងភាពយន្តរួមគ្នាកន្លងមកជាច្រើនផងដែរ។ មិនត្រឹមតែជាដៃគូសម្តែងល្អនឹងគ្នាប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ជាគូស្នេហ៍នឹងគ្នានៅក្នុងជីវិតពិតដែលបានចាប់ផ្តើមទំនាក់ទំនងតាំងពីនៅក្មេងៗម្ល៉េះ មកទល់ពេលនេះ មានរយៈពេល១១ឆ្នាំហើយដែលពួកគេបានស្រលាញ់គ្នា និងកាន់តែល្អូកល្អឺននឹងគ្នាខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ជាក់ស្តែង កាលពីរាត្រីថ្ងៃអាទិត្យនេះ Kath និង Daniel បានកាន់នំខេកមួយដោយឃើញមានសរសេរពាក្យថ្ងៃគម្រប់ខួប ១១ឆ្នាំនៃស្នេហាអ្នកទាំង២ដែលមើលទៅហាក់សាមញ្ញ ប៉ុន្តែបង្កប់ទៅដោយអត្ថន័យ និងភាពកក់ក្តៅនៃសេចក្តីស្នេហាដែលពួកគេបានឆ្លងកាត់រួមគ្នាអស់រយៈពេលជាច្រើនមកនេះ។ ចង់ដឹងថា Kath និង Daniel ផ្អែមល្ហែមដល់កម្រិតណា តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕

(ទស្សនាវីដេអូ)