×

ព្រះអើយ! កម្មវិធី​ប្រគំតន្ត្រី​របស់ Andy Lau គ្រាន់តែ​អ្នកចូលទស្សនា​មាន​រហូត​ដល់​ជាង ៤០០លាននាក់

ចិន៖ នៅមិនដល់ ១ខែទៀតឡើយ តារាសម្តែង និងចម្រៀងលំដាប់កំពូល Andy Lau ឬ គ្រប់គ្នាតែងហៅលោកថា លាវ តៅហួរ នឹងឈានចូលវ័យ ៦១ឆ្នាំហើយ ប៉ុន្តែដូចពាក្យគេថា អាយុគ្រាន់តែជាតួលេខតែប៉ុណ្ណោះ សម្រាប់តារាប្រុសរូបនេះវិញនៅតែទទួលបានប្រជាប្រិយភាពខ្លាំងក្លាមិនចាញ់កាលលោកនៅក្មេងឡើយ។

ជាក់ស្តែង តាមរយៈការ Live កម្មវិធីតន្ត្រីនៅលើតិកតុកកាលពីថ្ងៃទី០៣ ខែកញ្ញា ថ្មីៗនេះតារាជើងចាស់រូបនេះទទួលបានការទាក់ទាញចំណាប់អារម្មណ៍ខ្លាំងពីទស្សនិកជនរហូតអាចទាញបានអ្នកចូលទស្សនាដល់ទៅជាង ៤០០លាននាក់ឯណោះ។

នេះហើយជាឥទ្ធិពលរបស់តារាជើងចាស់ Andy Lau ដែលគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងរាល់ពេលសម្តែង ជាមួយគ្រប់ឈុតឆាកទាំងអស់គឺតារាប្រុសរូបនេះល្បីថាកម្រនឹងប្រើតួជំនួសណាស់ មិនថាក្នុងឈុតគ្រោះថ្នាក់ក៏ដោយ ក៏លោកសម្តែងដោយខ្លួនឯងតែម្តង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង