
កម្សាន្ត៖ បន្ទាប់ពីរៀបការហើយបានប៉ុន្មានខែ តារាបណ្តាញសង្គម តែ ស៊ុនសុដាលីកា ក៏ទទួលបានតំណក់ឈាមកូនប្រុសដំបូងដែលគិតមកទល់ពេលនេះកូនក្នុងផ្ទៃរបស់នាងមានអាយុជាង ៦ខែហើយ។ ពោះកាន់តែធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែអ្នកម្តាយវ័យក្មេងរូបនេះនៅតែស្រស់ស្អាត និងរក្សារាងឱ្យនៅតូចច្រឡឹងស្ទើរមិនគួរឱ្យជឿថា លីកា កំពុងពរពោះជិតគ្រប់ខែឡើយ។
ស្ត្រីដែលកំពុងមានផ្ទៃពោះភាគច្រើនតែងឡើងគីឡូធ្វើឱ្យប្រែប្រួលរូបរាងខ្លាំង និងស្បែកឡើងមុន ឡើងរោល ឬខ្មៅស្រអាប់ជាដើម ប៉ុន្តែបើក្រលេកមើល លីកា វិញនៅតែអាចរក្សាភាពស្រស់ស្អាតដូចកាលនៅក្រមុំគ្មានប្រែប្រួលបន្តិចឡើយ។ ចង់ដឹងថា តារាបណ្តាញសង្គមរូបនេះស្រស់ស្អាតដល់កម្រិតណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕

