×

វីដេអូ​កាល​នៅវ័យជំទង់​របស់​តារាសម្តែង​ជើងចាស់​លោក ទេព រិន្ទដារ៉ូ កំពុង​ទទួល​បាន​ការចាប់អារម្មណ៍​ខ្លាំង

កម្សាន្ត៖ អាចនិយាយបានថា មហាជនគ្រប់វ័យបានស្គាល់តារាជើងចាស់លោក ទេព រិន្ទដារ៉ូ ដែលជាតារាសម្តែងដ៏មានប្រជាប្រិយភាពម្នាក់ប្រលូកសិល្បៈតាំងពីជំនាន់ឆ្នាំ៨០ម្ល៉េះ។ ទោះបីជាវ័យកាន់តែជ្រេក៏ពិតមែន ប៉ុន្តែការងារក្នុងសិល្បៈរបស់លោកនៅតែដំណើរការយ៉ាងរលូនក្នុងភាពយន្តជាច្រើនដូចកាលនៅវ័យជំទង់ដដែល។

ពាក្យថា “សង្ហារ” ត្រូវបានតារាសម្តែងរូបនេះស្តាប់ឡើងស៊ាំទៅហើយ ព្រោះជាក់ស្តែងតាំងពីនៅវ័យជំទង់រហូតមកដល់ពេលនេះក្រៅពីសមត្ថភាពដ៏លេចធ្លោហើយ លោកនៅតែរក្សាភាពសង្ហាររបស់ខ្លួនមិនប្រែប្រួលឡើយជាមួយរូបរាងខ្ពស់ស្រលះគួរឱ្យទាក់ទាញ និងទឹកមុខពោរពេញដោយមន្តស្នេហ៍ទៀតនោះ ធ្វើឱ្យប្រជាប្រិយភាពរបស់លោក ទេព រិន្ទដារ៉ូ មិនថមថយបន្តិចឡើយ។

ងាកទៅមើលពីគណនីហ្វេសបុកលោក Sovichea Ch បានចែករំលែកវីដេអូលោក ទេព រិន្ទដារ៉ូ កំពុងអង្គុយជជែកជាមួយលោកស្រី អម្ពរ ទេវី ដែលកាលណោះតារាល្បីៗជាច្រើនបានចូលរួមពិធីមង្គលការរបស់លោក កំពុងត្រូវបានគ្រប់គ្នាចាប់អារម្មណ៍ជាខ្លាំងជាមួយ Caption បែបនេះថា “កាលពី ២៦ឆ្នាំមុន ថ្ងៃដែលខ្ញុំលាភាពនៅលីវ ហើយលោក ទេព រិន្ទដារ៉ូ ទ្រាំរក្សាភាពនៅលីវបានដល់បច្ចុប្បន្ន!”។ ចង់ដឹងថា វីដេអូនោះគួរឱ្យចាប់អារម្មណ៍ប៉ុណ្ណា តោះទៅទស្សនាទាំងអស់គ្នា៕

ប្រភពវីដេអូ៖ Sovichea Ch

តំណភ្ជាប់វីដេអូ៖ https://m.facebook.com/story.php?story_fbid=pfbid02HPaFbAQ9aSKdnXtPD2NxUzEzYpxpbzp1kqY48HW9qVh6F1GiQKiiyYTM9pD4ykQfl&id=1216476918&mibextid=z85qmb

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង