×

ក្មេងស្រី​អាយុ ៦ឆ្នាំម្នាក់​យំប្រាវ គ្រាន់តែ​គេប្រាប់ថា​មុខកាត់​រកឪពុក

ចិន៖ ក្មេងស្រីអាយុ ៦ឆ្នាំម្នាក់មកពីខេត្ត Jiangsu ប្រទេសចិនទទួលយកមិនបាននៅពេលដែលឮមិត្តភក្តិរបស់ម្តាយនាងនិយាយថាមុខនាងកាត់រកឪពុក ជាហេតុធ្វើឱ្យនាងមានអារម្មណ៍មិនសប្បាយចិត្ត និងយំភ្លាមដោយសារមិនចង់មានមុខដូចឪពុកឡើយ។

ក្មេងស្រីរូបនោះបានលើកជាសំនួរថា “ម្តាយរបស់នាងជាអ្នកបង្កើតនាង តែហេតុអ្វីបែរជាត្រូវមុខកាត់រកឪពុកទៅវិញ នាងយល់ថាប្រសិនមុខកាត់រកឪពុក នាងប្រាកដជាមិនស្អាតនោះទេ”។ គ្រាន់តែឮកូនស្រីនិយាយពាក្យនេះភ្លាម ស្ត្រីជាម្តាយបានគិតក្នុងចិត្តថា ប្រសិនឪពុករបស់នាងបានឮកូនស្រីនិយាយបែបនេះប្រាកដជាឈឺចិត្តមិនខាន។

ទោះជាយ៉ាងណា បើនិយាយពីទំនាក់ទំនងរវាងឪពុកកូនទាំង២ នេះវិញគឺមានភាពស្និទ្ធស្នាលគ្នាជាខ្លាំងដោយឪពុករបស់នាងបានមើលថែនាងបានយ៉ាងល្អ។ គួរបញ្ជាក់ដែរថា វីដេអូរបស់ក្មេងស្រីនេះត្រូវបានចែកចាយនៅលើបណ្តាញសង្គមដែលទទួលបានចំនួន Likes រហូតដល់ ១០៧,០០០ អ្នកចូលរួមមតិចំនួន ៧,៨០៦ និងការចែករំលែកតគ្នាចំនួន ២,៣៩០ ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង