
អង់គ្លេស៖ លោកយាយ Barbara Thackray មានវ័យ ៨៤ឆ្នាំក៏ពិតមែន ប៉ុន្តែបើនិយាយពីឆន្ទៈក្នុងការលេងកីឡាវិញ ពិតមិនចាញ់ក្មេងៗឡើយដោយក្នុងកម្មវិធីរត់ដើម្បីប្រមូលថវិកាជូន St Ann’s Hospice ដើម្បីសាងសង់អាគារថ្មីមួយទៀត ក្នុងនោះក៏មានវត្តមានលោកយាយ Barbara ចូលរួមរត់ជាមួយក្មេងៗផងដែរ។
លោកយាយបានឱ្យដឹងថា រៀងរាល់ចុងសប្តាហ៍ ២ថ្ងៃលោកយាយតែងចំណាយពេលរត់មួយថ្ងៃ ១០គីឡូម៉ែត្រដើម្បីជួយឱ្យរាង្គកាយលោកយាយមានចលនាល្អមិនស្ពឹកស្រពន់ និងទទួលបានសុខភាពល្អ ហើយការចាប់ផ្តើមកីឡាមួយនេះ លោកយាយ Barbara បានចាប់ផ្តើមតាំងពីវ័យ ៧៧ឆ្នាំម្ល៉េះ៕

