
កម្សាន្ត៖ Mr. Chef Khmer តែងចែករំលែកនូវភាពកម្សាន្តសប្បាយជាមួយការបញ្ចេញស្នាដៃធ្វើម្ហូបពីក្រុមបេក្ខជនដែលបានចូលរួម ដែលនឹងឡើងមកតទល់សាកសមត្ថភាពគ្នាដើម្បីដណ្តើមទឹកប្រាក់១លានរៀល។

សម្រាប់សប្តាហ៍ដ៏ក្តៅគគុកនេះ បេក្ខជនដែលនឹងចូលរួមមានចំនួន 4 រូបដែលត្រូវផ្តោតទាំងរសជាតិ អនាម័យ ក៏ដូចជាភាពច្នៃប្រឌិតក្នុងការតុបតែងមុខម្ហូបរបស់ពួកគេឱ្យមានភាពទាក់ទាញដើម្បីដណ្តើមពិន្ទុពីគណៈកម្មការក្នុងកម្មវិធី Mr. Chef Khmer ។
ដូចនេះកុំភ្លេចរង់ចាំទស្សនានារាត្រីនេះវេលាម៉ោង 8 យប់តទៅថាតើ បេក្ខជនរូបណាដែលមានស្នាដៃពិសេសអាចឆក់យកពិន្ទុបានខ្ពស់ជាងគេ? កម្មវិធី Mr. Chef Khmer ផ្សាយផ្តាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់៕





(ទស្សនាវីដេអូ)