×

“Anchor សំណើចតាមភូមិ” នឹងផ្ដល់​ផ្ទាំងទស្សនីយភាព​សប្បាយ​រីករាយ​ពី​ទឹកដី​ខេត្តកំពង់ចាម នាថ្ងៃសៅរ៍​ខាងមុខនេះ

កម្សាន្ត៖ ជួបជាមួយផ្ទាំងទស្សនីយភាពថ្មី នៃការចុះទៅជួបមហាជនផ្ទាល់ និងលេងល្បែងកម្សាន្តដើម្បីមានឱកាសឈ្នះរង្វាន់ជាច្រើន នៅក្នុងកម្មវិធី “Anchor សំណើចតាមភូមិ”។

នាថ្ងៃសៅរ៍នេះ ក្រុមការងារកម្មវិធី “Anchor សំណើចតាមភូមិ” ការផ្ដល់ជូនភាពសប្បាយរីករាយដល់ទស្សនិកជន នៅភូមិប៉ាណា ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជាពិសេស ទស្សនិកជននឹងបានផ្ទុះសំណើចជាមួយក្រុមកំប្លែងសំណើចតាមភូមិផងដែរ។ កម្មវិធីរបស់យើង តែងតែព្យាយាមបង្កើតភាពប្លែកៗពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ ដើម្បីបម្រើអារម្មណ៍របស់ទស្សនិកជន ឱ្យបានរំសាយអស់ទុកកង្វល់នៅថ្ងៃចុងសប្ដាហ៍។

មិនតែប៉ុណ្ណោះ ជួបជាពិធីករលោក ដួង សុខគា និងពិធីការិនីកញ្ញា ព្រះកាយច័ន្ទនៃកម្មវិធី “Anchor សំណើចតាមភូមិ” ដែលពូកែវោហាសព្ទសម្ដីចាក់ទឹកមិនលិច។ សូមជម្រាបថា សប្ដាហ៍នេះ កម្មវិធី “Anchor សំណើចតាមភូមិ” នឹងមានផ្សាយជូនទស្សនានៅថ្ងៃសៅរ៍ ទី១០ ខែកញ្ញា ចាប់ពីម៉ោង ៩-១០យប់ នៅលើកញ្ចក់ទូរទស្សន៍ និងផេកផ្លូវការរបស់ CTN ។

កម្មវិធីនេះ នាំមកជូនផ្តាច់មុខដោយ ស្រាបៀរ អាន់ឆ័រ។ ស្រាបៀរ អាន់ឆ័រ មានរសជាតិស្រាលស្រទន់ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៣៣ ក្នុងប្រទេសសិង្ហបុរី ហើយស្រាបៀរ អាន់ឆ័រ គឺជាស្រាបៀរដែលទទួលបានពានរង្វាន់គុណភាពផលិតល្អឥតខ្ចោះរួមជាមួយនឹងបទពិសោធន៍ជាង៨៩ឆ្នាំ។ ស្រាបៀរ អាន់ឆ័រ ផលិតឡើងសម្រាប់ពេលវេលាជួបជុំរីករាយ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង