×

រយៈពេល ២៩ឆ្នាំ​កន្លង​ផុតទៅ តួអង្គ Power Ranger នៅតែ​ស្រស់ស្អាត និង​ស្រស់សង្ហា​ដដែល

កម្សាន្ត៖ រឿង “Power Ranger” បានបន្សល់ទុកនូវការចងចាំយ៉ាងល្អអំលុងឆ្នាំ ៩០ដែលធ្វើឱ្យក្មេងៗជំនាន់នោះអង្គុយទន្ទឹងម៉ោងចាក់ផ្សាយមិនចេះជិនណាយ។ សាច់រឿងដែលបង្ហាញពីក្រុមសិស្សសាលាមួយក្រុមមានសមត្ថភាពពិសេសរៀងខ្លួនអាចប្រែកាយបញ្ចេញថាមពលដើម្បីតតាំងជាមួយសត្វចម្លែកមកអុកឡុកផែនដី ត្រូវបានក្រុម Power Ranger ៦នាក់វាយបំបែកដល់រត់ខ្ចាត់ខ្ចាយអស់គ្មានសល់។

យ៉ាងណាមិញ កន្លងទៅអស់រយៈពេល ២៩ឆ្នាំមកហើយ ក្រលេកទៅមើលតួអង្គទាំង៦ នៅតែប្រលូកក្នុងវិស័យសិល្បៈយ៉ាងស្វិតស្វាយដែលក្នុងនោះមានដូចជា

១. Amy Jo Johnson ជាកូនកាត់អាមេរិក-កាណាដា មកទល់ពេលនេះមានវ័យ ៥២ឆ្នាំ ដែលក្រៅពីការសម្តែងហើយ Amy ក៏ជាតារាចម្រៀង អ្នកនិពន្ធបទចម្រៀង និងជាផលិតករផងដែរ ហើយតារាស្រីរូបនេះសម្តែងជាតួអង្គ Kimberly Hart ជាតួអង្គ Power Ranger ឈុតពណ៌ផ្កាឈូក។

២. Jason David Frank គឺជាតារាសម្តែងអាមេរិកដែលលោកទទួលបានការគាំទ្រខ្លាំងនៅពេលសម្តែងជាតួអង្គ Tommy Oliver ក្នុងរឿង Power Ranger ឈុតពណ៌បៃតង ដោយកេរ្តិ័ឈ្មោះរបស់លោកចាប់ផ្តើមមានអ្នកច្រើនកាន់តែច្រើនបន្ទាប់ពីសម្តែងរឿងនេះមក។

៣. Divid Yost ក៏មិនខុសគ្នាដែរ លោកសម្តែងជាតួអង្គ Billy Cranston ឈុតពណ៌ទឹកប៊ិក ទោះជាកន្លងទៅអស់រយៈពេលជាច្រើនឆ្នាំក៏ដោយ ប៉ុន្តែតារាប្រុសរូបនេះហាក់មិនមានប្រែប្រួលរូបរាងច្រើនឡើយដោយលោកនៅតែរក្សាភាពសង្ហាររបស់ខ្លួនដូចកាលសម្តែងរឿង Power Ranger អ៊ីចឹង។

៤. Austin St.John សម្តែងជាតួអង្គ Jason Lawrence ឈុតពណ៌ក្រហម ដែលមកទល់ពេលនេះ តារាប្រុសវ័យ ៤៨ឆ្នាំរូបនេះមានការប្រែប្រួលខុសពី ២៩ឆ្នាំមុនច្រើនជាងសមាជិកក្រុមឯទៀត ដែលមកទល់ពេលនេះលោកនៅតែប្រលូកក្នុងវិស័យសិល្បៈដូចគ្នា។

៥. Walter Emanuel Jones គឺជាតួអង្គឈុតពណ៌ខ្មៅក្នុងរឿង Power Ranger មានឈ្មោះ Zack Taylor ដែលតារាប្រុសរូបនេះមិនត្រឹមតែជាតារាសម្តែងប៉ុណ្ណោះទេ តែលោកក៏ជាអ្នករាំ និងមានចំនុចពិសេសទៀតគឺចេះក្បាច់គុនផងដែរ។

៦. សម្រាប់តួអង្គ Power Ranger ឈុតពណ៌លឿងសម្តែងដោយកូនកាត់វៀតណាម-អាមេរិក Thuy Trang ឯណេះវិញ បានជួបសោកនាដកម្មដោយបាត់បង់ជីវិតតាំងពីអាយុ ២៧ឆ្នាំមកម្ល៉េះដោយសារគ្រោះថ្នាក់ចរាចរណ៍ ទោះជាយ៉ាងណានាងក៏បានបន្សល់ទុកនូវអនុស្សាវរីយ៍ដល់អ្នកគាំទ្រជាច្រើនតាមរយៈជាតួអង្គ Trini Kwan ក្នុងរឿង Power Ranger នេះផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង