×

ព្រះមហាក្សត្រិយ៍​អាលីហ្សាប៊ែតទី២ ទ្រង់បាន​សោយ​ព្រះវិលាល័យ ក្នុង​ព្រះជន្មាយុ ៩៦ព្រះវស្សា​ដោយ​ព្រះរោគាពាធ

អង់គ្លេស៖ ដោយយោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ព្រះមហាក្សត្រិយអាលីហ្សាប៊ែតទី២ ទ្រង់បានសោយព្រះវិលាល័យ (សុគត) ហើយដោយភាពសុខស្ងប់កាលពីរសៀលថ្ងៃព្រហស្បតិ៍ (ម៉ោងនៅចក្រភពអង់គ្លេស)។

គួររំលឹកផងដែរថា ព្រះមហាក្សត្រិយ៍អាលីហ្សាប៊ែតទី២ បានឡើងគ្រងព្រះសិរីរាជ្យសម្បតិ្តកាលពីព្រះជន្ម២៥ ព្រះវស្សា។ ជារួមព្រះមហាក្សត្រិយ៍បានគ្រងព្រះសិរីរាជ្យសម្បត្តិមានរយៈពេលរហូតដល់ទៅ៧០ឆ្នំា ជាព្រះមហាក្សត្រិយ៍ដែលសោយរាជ្យបានយូរជាងគេបង្អស់នៅក្នុងប្រវត្តិសាស្រ្តមហាក្សត្រនៃចក្រភពអង់គ្លេស ហើយនិងមហាក្សត្រដទៃទៀតនាពេលបច្ចុប្បន្ននៅជុំវិញពិភពលោក។
ចាប់តំាងពីឆ្នំា១៩៥២នៃការឡើងសោយរាជ្យសម្បត្តិនោះមក ព្រះមហាក្សត្រិយ៍អាលីហ្សាប៊ែតទី២ បានជួបព្រះសវនាការជាមួយនឹងសម្តេចប៉ាបនៃព្រះសាសនារហូតដល់ទៅ៧អង្គ ហើយក៍បានទទួលស្វាគមន៍ចំពោះលោកប្រធានាធិបតីអាម៉េរិករហូតដល់ទៅ១៤រូបឯណោះ។ មិនតែប៉ុណ្ណោះនៅក្នុងរាជ្យរបស់ទ្រង់បានឆ្លងកាត់នាយករដ្ឋមន្រ្តីអង់គ្លេសរហូតដល់ទៅ១៥រូបឯណោះ៕

ប្រែសម្រួល៖ ប្រាក់ សម្ជស្ស
ប្រភព៖ BBC

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង