
អង់គ្លេស៖ តារាបង្ហាញម៉ូតវ័យ ៣០ឆ្នាំ Cara Delevingne កំពុងធ្វើឱ្យអ្នកគាំទ្រមានការព្រួយបារម្ភចំពោះនាងជាខ្លាំងបន្ទាប់ពីរូបភាពខុសប្រក្រតីរបស់នាងត្រូវបានប្រមាញ់ និងចុះផ្សាយព្រោងព្រៀតនៃទិដ្ឋភាពដែលនាងមិនមានពាក់ស្បែកជើង ជក់បារីមិនឈប់ សក់ក្បាលរញ៉េរញ៉ៃ និងជាពិសេសលើកជើងដាក់លើបង្អួចរថយន្តពេលកំពុងធ្វើដំណើរទៅព្រលានយន្តហោះ។
មិនមាននរណាម្នាក់ដឹងឡើយថាមានរឿងអ្វីបានកើតឡើងខ្លះចំពោះតារាបង្ហាញម៉ូតរូបនេះឡើយ សូម្បីតែគ្រួសារ និងមិត្តភក្តិរបស់នាងក៏គ្មានអ្នកដឹងឡើយ។ រូបភាពដែលប្រមាញ់បាននោះ Cara ជក់បារីមិនឈប់ឈរខណៈពេលកំពុងនិយាយទូរស័ព្ទជាមួយនរណាម្នាក់ជាមួយកាយវិការហាក់មានអ្វីក្នុងចិត្តផ្តល់សម្ពាធខ្លាំងដល់នាងអ៊ីចឹង។ ចង់ដឹងថាតារាបង្ហាញម៉ូតរូបនេះមានសភាពប្រែប្រួលដល់កម្រិតណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕








