×

ហេតុតែ​ជា​សេដ្ឋី ឪពុក​របស់ Esther Yu ជះលុយថ្លៃការ​ចំណាយ​លើ​ភាពយន្តកូនស្រី​របស់ខ្លួន​មួយចាស់ដៃ

ចិន៖ Love Between Fairy and Devil បានក្លាយជាផ្ទាំងទស្សនីយភាពធំមួយប្រចាំរដូវក្តៅដែលតួឯកស្រីគឺជាតារាសម្តែង Esther Yu និងតួឯកប្រុសគឺជាតារាប្រុស Dylan Wang Hedi ដែលភាពយន្តមួយនេះទទួលបានការវាយតម្លៃខ្ពស់បំផុត។

បន្ទាប់ពីអ្នកទាំង២ ទទួលបានសន្ទុះប្រជាប្រិយភាពខ្លាំងពីភាពយន្តមួយនេះមក អ្នកគាំទ្រជាច្រើនចង់ដឹងពីប្រវត្តិរបស់តារាប្រុសស្រីទាំង២ ដោយដំបូងឡើយគ្រប់គ្នាយល់ថា តារាប្រុស Dylan កើតក្នុងគ្រួសារអ្នកមានទ្រព្យសម្បត្តិស្តុក ប៉ុន្តែការពិតជាក់ស្តែងគ្រួសាររបស់តារាប្រុសរូបនេះស្ថិតក្នុងជីវភាពមធ្យមប៉ុណ្ណោះ ផ្ទុយទៅវិញគឺតារាស្រី Esther ទៅវិញទេដែលជាកូនស្រីកើតក្នុងគ្រួសារមហាសេដ្ឋីមានប្រាក់ចាយមិនអស់។

ជាមួយនឹងមុខជំនួញក្នុងដៃជាច្រើន Esther បានធ្វើឱ្យតារាស្រីវ័យក្មេងរូបនេះក្លាយជាសេដ្ឋីនីទាំងវ័យក្មេងផងដែរ។ ក្រលេកទៅចាប់អារម្មណ៍នឹងភាពយន្ត Love Between Fairy and Devil ឯណេះវិញ ច្បាស់ណាស់ដែល Esther អាចចាត់ចែងថ្លៃការចំណាយដោយខ្លួនឯងបាន ប៉ុន្តែឪពុករបស់នាងបានជះលុយលើថ្លៃចំណាយគ្រប់សព្វបែបយ៉ាងដើម្បីឱ្យភាពយន្តកូនស្រីរបស់ខ្លួនចេញមកមានគុណភាពល្អ ហើយទីបំផុតលទ្ធផលពិតជាមិនខនបំណងឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង