×

កម្ពស់ Taylor Swift ធ្វើឱ្យ​តារាល្បីៗ​មួយចំនួន​មើល​ទៅ​តូចដូច​ស្រមោច​ពេលឈរជិត

បរទេស៖ តារាចម្រៀងដ៏ល្បី Taylor Swift បានធ្វើឱ្យតារាមួយចំនួនមើលទៅតូចដូចស្រមោចពេលឈរជិត។ បើនិយាយពីកម្ពស់របស់តារាស្រីរូបនេះវិញមានលក្ខណៈស្តង់ដាររបស់មនុស្សប្រុសអាមេរិកទៅហើយរហូតដល់ ១.៨០សង់ទីម៉ែត្រឯណោះ។

តារាមិនតិចនាក់ឡើយដែលត្រូវងើយកឡើងនៅពេលដែលនិយាយផ្ទាល់ជាមួយ Taylor ដែលក្នុងនោះមានដូចជា Bruno Mars, Kim Kardashian, Maren Morris, Reese Witherspoon, Ellen DeGeneres, Cher Lloyd ជាដើមដែលសុំចុះចាញ់កម្ពស់តារាស្រីរូបនេះ។

គួរបញ្ជាក់ថា Taylor Swift គឺជាតារាចម្រៀងស្រីលំដាប់អន្តរជាតិដែលបទចម្រៀងជាច្រើនរបស់នាង តែងទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកគាំទ្រជុំវិញពិភពលោក។ មិនត្រឹមតែទទួលបានជោគជ័យក្នុងអាជីពសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែកាលពីពេលថ្មីៗកន្លងទៅ Taylor ថែមទាំងបានបញ្ចប់ថ្នាក់បណ្ឌិតទៀតផង ជាហេតុធ្វើឱ្យអ្នកគាំទ្រជាច្រើនមានមោទកភាពយ៉ាងខ្លះចំពោះតារាក្នុងដួងចិត្តរបស់ពួកគេ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង